ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាត

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​មន្ត្រី​ឧ​ស្យា​នុ​រក្ស ដែនជម្រកសត្វព្រៃ​ស្រែ​ពក អង្គការ​គំរោង WCS ក្រោម​ការ​ដឹកនាំ លោក​ម៉​ម វណ្ណ​ដា…

ខេត្តមណ្ឌលគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​មន្ត្រី​ឧ​ស្យា​នុ​រក្ស ដែនជម្រកសត្វព្រៃ​ស្រែ​ពក អង្គការ​គំរោង WCS ក្រោម​ការ​ដឹកនាំ លោក​ម៉​ម វណ្ណ​ដា ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី​បាន​ចុះ​បង្ក្រាប​សិប្បកម្ម​គ្មាន​ច្បាប់​អនុញ្ញាត​ជា​ច្រើន​កន្លែង ស្ថិត​នៅ​ក្នុងភូមិ ខ្ល​ង​លែ (​ហៅ​ទួល​) ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត មណ្ឌលគិរី ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នោះ សមត្ថកិច្ច​រឹបអូស​បាន ម៉ាស៊ីនភ្លើង​មួយ​គ្រឿង តាប​ឈូស គ្រឿង ម៉ូ​ទ័​រ​ឈូស​១​គ្រឿង ម៉ូ​ទ័​រ​សំលៀង​១​គ្រឿង ម៉ូ​ទ័​រ​ខាត់ ចំនួន​២​គ្រឿង ម៉ូ​ទ័​រ​ចំនួន​២​គ្រឿង​សន្លឹក​គ្រោងទ្វារ​៨០​ប្រភេទ ឈើ​សុ​ក្រំ ទ្វារ​ចំនួន​៧​សន្លឹក និង​ម៉ូ​ទ័​រ​ជ្រី​១​គ្រឿង ។

បច្ចុប្បន្ន ក្រុម​មន្ត្រី​ឧ​ស្យា​ន​នុ​រក្ស កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​ច្បាប់ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕