ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​៨៧​ឆ្នាំ​លែងលះ​ប្រពន្ធ​ក្មេងខ្ចី​ញេញ​ព្រោះ​នាង​មិន​ព្រម​រួមរ័ក​មានកូន

5 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ចំណាស់​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​ប្រកាស​លែងលះ​ប្រពន្ធ​វ័យក្មេង​អាយុ​២៧​ឆ្នាំ ព្រោះ​តែនាង​មិនព្រមរួមរ័ក​មានកូន​ជាមួយ​គេ ដោយសារ​នាង​បដិសេធ​ការ​រួមរ័ក និង​មិន​ព្រម​មាន​ទាយាទ​ជាមួយ​បុរស​ចំណាស់ ។​ ​របាយការណ៍​បាន​បញ្ជាក់​ថា​លោក តា​អ៊ី​វ៉ា​ន់ ក្រា​ស្កូ (Ivan…

ប្រភព​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ចំណាស់​ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​ប្រកាស​លែងលះ​ប្រពន្ធ​វ័យក្មេង​អាយុ​២៧​ឆ្នាំ ព្រោះ​តែនាង​មិនព្រមរួមរ័ក​មានកូន​ជាមួយ​គេ ដោយសារ​នាង​បដិសេធ​ការ​រួមរ័ក និង​មិន​ព្រម​មាន​ទាយាទ​ជាមួយ​បុរស​ចំណាស់ ។​

​របាយការណ៍​បាន​បញ្ជាក់​ថា​លោក តា​អ៊ី​វ៉ា​ន់ ក្រា​ស្កូ (Ivan Krasko) អាយុ​៨៧​ឆ្នាំ​ជាតា​រា​សំដែង​វ័យ​ចំណាស់​របស់​រុ​ស្ស៊ីបាន​លែងលះ​ប្រពន្ធ ណា​តា​លី​យ៉ា (Natalya) អាយុ​២៧​ឆ្នាំ ក្រោយ​ពី​ធ្លាប់​មាន​ភាព​ល្បី​រន្ទឺ​នៅ​ក្នុង​ប្រទេស​ព្រោះ​មាន​វ័យ​ខុស​គ្នា​បាន​រៀប​ការ ។​

​លោកតា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ព័ត៌មាន​នៅ​ក្នុងស្រុក​ថា រូប​ខ្លួន និង​ប្រពន្ធ​មិន​ធ្លាប់​បាន​រួមរ័ក ដោយ​សារ​ខាង​ស្រី​ខ្លាច​ពពោះ​ជាមួយ​ខ្លួន សម្រាប់​រូបគេ​ក៏​ចង់​មាន​ទាយាទ​ក្នុង​ក្នុង​ការ​ស្នង​ត្រកូល លក្ខណៈ​បែប​នេះ​បង្ក​ឲ្យ​កើត​មាន​បញ្ហា​នៅ​ក្នុង​ជីវិត​ជា​គូស្រករ​រហូត​សម្រេចចិត្ត​លែងលះ ។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ត​ទៀត​ថា នាង ណា​តា​លី​យ៉ា បាន​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​ក្រីក្រ ធ្វើ​ឲ្យ​នាង​មិន​ចង់​មានកូន និង​មិន​ចង់​ឲ្យ​កូន​កើតមក​រស់នៅ​ក្នុង​ស្ថានភាព​ដូច​ខ្លួន​នា​ពេល​កន្លង​មក ហើយ​ស្ថានភាព​នៅ​ក្នុង​ក្រុម​គ្រួសារ​បច្ចុប្បន្ន​រវាង​នាង និង​គាត់​ក៏​គ្មាន​សេចក្ដីសុខ ដោយសារ​មាន​បញ្ហា​ពី​ការ​ចាយវាយ ។​

​ចំណែក​លោកតា អុី​វ៉ា​ន់ ធ្លាប់​រៀប​ការ​ចំនួន​៤​លើក​មក​ហើយ មានកូន​ប្រុស​៣​នាក់ និង​កូនស្រី​២​នាក់​ជាមួយ​ប្រពន្ធ​មុន ។ កាលពី​ឆ្នាំ​២០១៥​កន្លង​មក​ធ្លាប់​មាន​ភាព​ល្បី​រន្ទឺ​លើ​ការ​រៀប​ការ​ជាមួយ​ប្រពន្ធ​វ័យក្មេង និង​រស់នៅ​រួម​គ្នា​ជាមួយ​ចៅ​នៅ​ក្រុង​មូ​ស្គូ ។​

​ក្រោយ​ពី​លែងលះ​លោកតា អុី​វ៉ា​ន់ បាន​សម្រេចចិត្ត​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​ទី​៣​ជា​ម្ដាយ​របស់​កូនប្រុស​ទាំង​២ ក្រោយ​ពី​អស់សង្ឃឹម​មិន​អាច​បង្កើត​ទាយាទ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ