ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ខ្សែការពារ​ឆ្នើម​តោ​ខៀវ Chelsea កីឡាករ John Terry ទៅ​លេង​លី​គរុ​ស្ស៊ី

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន ​«Sky Italia» របស់​អុី​តា​លី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​កីឡាករ​ John Terry អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប​ Chelsea​ បាន​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប​…

ទីភ្នាក់ងារ​ព័ត៌មាន ​«Sky Italia» របស់​អុី​តា​លី​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​កីឡាករ​ John Terry អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​ក្លិប​ Chelsea​ បាន​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប​ Spartak Moscow នៅ​ក្នុង​លី​គ​របស់​រុ​ស្សុី​រយៈពេល​១​ឆ្នាំ ដោយ​មាន​លក្ខខណ្ឌ​អាច​បន្ត​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត​បាន ។

ខ្សែការពារ​អាយុ​៣៧​ឆ្នាំ​រូប​នេះ​បាន​ក្លាយជា​គី​ឡាករ​គ្មាន​ក្លិប​ចាប់តាំងពី​ចាក​ចេញពី​ក្លិប ​Aston Villa ក្រោយ​ពី​ចប់​រដូវ​កាល​កន្លង​មក និង​បាន​ទៅ​ត្រួតពិនិត្យ​សុខភាព​នៅ​ក្រុង​រ៉ូ​ម ប្រទេស​អុី​តា​លី​កាលពី​ព្រឹក​ថ្ង​ស​ទី​៨ កញ្ញា​ កន្លង​មក រួម​ជាមួយ​លោក​ Marco Trabucchi​ តំណាង​ផ្ទាល់​របស​គេ ប្រសិនបើ​គ្មាន​ឧបសគ្គ​រារាំង​មាន​ន័យ​ថា​គេ​នឹង​បាន​លេង​ឲ្យ​ក្លិប​នៅ​ក្នុង​លី​គ​របស់​រុ​ស្សុី ។

ចំណែក​ប្រភព​ពី​ Daily Mail របស់​អង់គ្លេស​ផ្សាយ​ថា ​John Terry នឹង​ទទួល​ប្រាក់​ឈ្នួល​ពី​Spartak Moscow ក្រោយ​ពី​កាត់​ពន្ធ​ក្នុង​មួយ​ឆ្នាំ​ចំនួន​៣​លាន​ផោន ឬ​៣,៩​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ