ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​យប់​នេះ​មិន​ឱ្យរួចខ្លួន​ទេ​ អញនឹង​សម្លា.ប់​ហើយ​»…គុក

5 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​មាន​ចរិត​ឈ្លើយកោងកាច រហូត​ធ្វើ​ឲ្យ​ម្ដាយមីង​មិន​ពេញចិត្ត​ក្លាយជា​ការ​ស្អប់​កាត់កាល់​ចោល​លែង​រាប់រក ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នេះ​តូចចិត្តតូចថ្លើម​យ៉ាង​ខ្លាំង និង​បាន​ចងគំនុំ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​ថែម​ទៀត​ផង​។ លុះ​ពេល​ផឹក​ស្រវឹង បាន​ប្រើ​ហិង្សា​ជេរ​ប្រមាថ និង​ប្រើ​ជើង​រន្ទះ​ទាត់​ម្ដាយមីង​ចំនួន​៥ ជើង​បណ្ដាល​ឲ្យ​គ្រេចជើង…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​មាន​ចរិត​ឈ្លើយកោងកាច រហូត​ធ្វើ​ឲ្យ​ម្ដាយមីង​មិន​ពេញចិត្ត​ក្លាយជា​ការ​ស្អប់​កាត់កាល់​ចោល​លែង​រាប់រក ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នេះ​តូចចិត្តតូចថ្លើម​យ៉ាង​ខ្លាំង និង​បាន​ចងគំនុំ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​ថែម​ទៀត​ផង​។ លុះ​ពេល​ផឹក​ស្រវឹង បាន​ប្រើ​ហិង្សា​ជេរ​ប្រមាថ និង​ប្រើ​ជើង​រន្ទះ​ទាត់​ម្ដាយមីង​ចំនួន​៥
ជើង​បណ្ដាល​ឲ្យ​គ្រេចជើង ។ បន្ទាប់​មក បាន​ទាញ​ចានឆ្នាំង​របស់​ម្ដាយមីង​បោក​ចោល ​បណ្ដាល​ឲ្យ​បែក​និង​ក្រពឹត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ទាំង​យប់ ហើយ​កម្លាំង​នគរបាល​ឃុំ​ទួលព្រេច​បាន​ទៅ​អន្តរា​គមន៍​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកញ្ញា នៅ​ភូមិ​ខ្លុង ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ។មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នេះ​ឈ្មោះចក់ ឡា​ង ហៅ​ជាតិ អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ម្តាយមីង​ឈ្មោះ អ៊ុយ សាវ​រី អាយុ​៣៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ។ ស្ត្រី​ជា​ម្ដាយមីង​បង្កើត​រូប​នេះ ត្រូវ​លោកក្មួយ​ជេរ​ប្រមាថ​និង​ទាត់​៥​ជើង​បណ្តាល​ឲ្យ​គ្រេចជើង​ខាងស្តាំ ហើយ​សម្ភារ​ដែល​ខូចខាត​គឺ​បែក​ចាន​មួយ​ចំនួន ក្រពឹត​ឆ្នាំង​១ និង​គោ​១​ក្បាល​ក៏​រង​របួស​ជើង​មុខដែរ​ដោយសារ​អំបែងចាន ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា បុរស​នេះ​មាន​ចរិត​កោង​ឈ្លើយ មិនសូវ​គោរព​ម្ដាយមីង​ទេ ហើយ​កន្លង​មក​តែងតែ​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ ទើប​ម្ដាយមីង​ស្អប់​និង​មិន​រាប់រក​។ ដោយសារ​តែ​មូលហេតុ​ខាងលើ ធ្វើ​ឲ្យ​ជន​ជម្លើយ​ជា​ក្មួយ​ខឹងសម្បា​និង​មាន​គំនុំ​នឹង​ម្ដាយមីង លុះ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ បាន​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​ក៏​ស្រែក​ជេរ​ប្រមាថ​ម្ដាយមីង​យ៉ាង​ចាស់ដៃ ។

ប្រភព​ដដែល​បន្ត​ថា ជន​នេះ​បាន​ស្រែក​គំរាម​ម្តាយមីង​ថា «​យប់​នេះ​មិន​ឲ្យ​រួចខ្លួន​ទេ​ អញនឹង​សម្លាប់​ហើយ​» បន្ទាប់​មក​បាន​ហក់​ទៅ​ទាត់ធាក់​ម្ដាយ​មីង​ចំនួន​៥​ជើង​ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ​។ ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​កម្លាំង​នគរ​បាល​បាន​ទៅ​អន្តរាគមន៍ ចាប់ខ្លួន​ភ្លាម​ៗ នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕ ​