ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​មួយ​គ្រឿង​ពេញទំហឹង ខ្ទាតចេញពីម៉ូតូ​ជា​ច្រើន​ម៉ែត្រ​

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​កំពង់ ៖ រថយន្ត​មួយគ្រឿង​បុក​ជាមួយ​ម៉ូតូមួយគ្រឿង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ បាន​កើតឡើង​កាលពី​ម៉ោង​៦ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ក្នុងភូមិ​តា​ម៉ុ​ស…

ខេត្ត​កំពង់ ៖ រថយន្ត​មួយគ្រឿង​បុក​ជាមួយ​ម៉ូតូមួយគ្រឿង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ បាន​កើតឡើង​កាលពី​ម៉ោង​៦ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ក្នុងភូមិ​តា​ម៉ុ​ស សង្កាត់​ច្បារមន ក្រុង​ច្បារមន​។

បើករថយន្ត​ប្រភេទ​១​បាំង​កន្លះ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខម ០៥ ២-៨៤២០ បើកបរ​ដោយ ឈ្មោះ​ឈុ​ន ស្រេង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ផ្សារ​សាមគ្គី សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ។ ចំណែក​ភាគី​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​១H-១៩៨៣ បើកបរ​ដោយ​ឈ្មោះ អ៊ុំ វ៉ុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បាន​រង​របួស​បាក់ជើង​ឆ្វេង​ធ្ងន់ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ជែ​ល រី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ បាន​រង​របួសធ្ងន់​។ ពួក​គេ​ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ប្រភេទមួយ​បាំងកន្លះ​ខាងលើ​​បើកបរ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣-៤ រថយន្ត​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​កំពុង​បើកបរ​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ​ពេញទំហឹង ធ្វើ​ឱ្យ​​ខ្ទាត​ជន​រង​គ្រោះ​ទាំង​២​នាក់​ចេញពី​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ជើង​ឆ្វេង​ធ្ងន់ និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​ រង​របួសធ្ងន់​ដែរ​។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​ចរាចរណ៍​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ ។ ដោយឡែក រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រគល់​ជូន​ប៉ូលិស​ចរាចរណ៍​ខេត្ត ធ្វើការ​វាស់វែង​តាម​បច្ចេកទេស​រួច បាន​យក​មក​រក្សា​ទុក ដើម្បី​ឲ្យ​ភាគី​ទាំង​២​ចូលខ្លួនមក​​ដោះស្រាយ​តាម​នីតិវិធី​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ