ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ៤ គាត់វ៉ៃទាំង៤ ហើយអ្នកភូមិក៏ខ្លាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បង្ក​ការភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​គ្រប់ពេល ដោយសារ​តែជន​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ផ្ដល់​ទីតាំង​ឲ្យ​ក្រុម​អ្នក​និយម​សេពគ្រឿងញៀន​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​សេព​គ្រឿងញៀន​យ៉ាង​ពពាក់​ពូន​ស្ទើរ​រាល់ថ្ងៃ ។ មិន​តែប៉ុណ្ណោះ ជន​នេះ​ធ្លាប់​មាន​ប្រពន្ធ​ដល់​ទៅ​៤​នាក់ ប៉ុន្តែ​ប្រពន្ធ​ទាំង​៤​នាក់​នោះ​សុទ្ធតែ​មិន​អាច​ទ្រាំ​រស់នៅ​ជាមួយ​រូបគេ​បាន​ឡើយ ព្រោះ​ជន​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បង្ក​ការភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​គ្រប់ពេល ដោយសារ​តែជន​នេះ​ជា​មុខសញ្ញា​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ផ្ដល់​ទីតាំង​ឲ្យ​ក្រុម​អ្នក​និយម​សេពគ្រឿងញៀន​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​សេព​គ្រឿងញៀន​យ៉ាង​ពពាក់​ពូន​ស្ទើរ​រាល់ថ្ងៃ ។ មិន​តែប៉ុណ្ណោះ ជន​នេះ​ធ្លាប់​មាន​ប្រពន្ធ​ដល់​ទៅ​៤​នាក់
ប៉ុន្តែ​ប្រពន្ធ​ទាំង​៤​នាក់​នោះ​សុទ្ធតែ​មិន​អាច​ទ្រាំ​រស់នៅ​ជាមួយ​រូបគេ​បាន​ឡើយ ព្រោះ​ជន​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​តែងតែ​វាយ​ធ្វើបាប​ប្រពន្ធ​គ្រប់​គ្នា ទើប​ពួក​នាង​ៗ​ស៊ូទ្រាំ​មិន​បាន ក៏​រត់​ចោល​អស់ ។

ដោយសារ​តែ​បង្ក​ការ​ភ័យ​ខ្លាច ទើប​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បុរស​រូប​នេះ​ចាត់ការ​តាម​ច្បាប់ ដោយ​ដកហូត​បាន​ពូថៅ កន្ត្រៃ កាំបិត និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។បុរស​រូប​នេះ​ឈ្មោះ ស្រ៊ុ​ន វណ្ណ​ដេ​ត អាយុ​២៦​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​អ្នក​ជិតខាង​ប្រាប់​ថា ជន​នេះ​ធ្លាប់​មាន​ប្រពន្ធ​ដល់​ទៅ​៤​នាក់ ​ប៉ុន្តែ​គ្មាន​នាង​ណា​ម្នាក់​អាច​ស៊ូទ្រាំ​រស់នៅ​ជាមួយ​បាន​ឡើយ ព្រោះតែ​ការ​ប្រើហិង្សា​វាយដំច្រំធាក់​ធ្វើបាប​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត ប្រៀប​ដូច​សត្វ​ធាតុ។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រូប​នេះ​គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផង ជួញដូរ​ផង និង​ជា​អ្នក​ផ្ដល់​ទីតាំង​សម្រាប់​ឲ្យ​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដទៃ​ទៀត ប្រមូលផ្ដុំ​គ្នា​ទៅ​សេព​គ្រឿងញៀន​នៅផ្ទះ​របស់​ខ្លួន​ផង​ដែរ ។​ជន​នេះ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​គ្រប់ពេល ប៉ុន្តែ​កន្លង​មក​មិន​មាន​អ្នក​ណា​ហ៊ាន​រាយការណ៍​ប្រាប់​នគរបាល​ឲ្យ​ចាប់ខ្លួន​ឡើយ ព្រោះ​ខ្លាច​ជន​នេះ​ដឹង​តាម​រករឿង​ឬ​ធ្វើបាប ។

លុះ​មក​ដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ខណៈ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោម​ចៅ​២ ចុះ​ធ្វើ​រដ្ឋបាល ទើប​អ្នក​ភូមិ​លួច​ខ្សឹប​ប្រាប់ ហើយ​សមត្ថកិច្ច​ចូល​ទៅ​ត្រួតពិនិត្យ​និង​ចាប់ខ្លួន​ជន​នេះ​ដល់​ក្នុងផ្ទះ​ជួល​តែ​ម្ដង រួច​នាំ​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ