ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ក្លិប​មាន់​ក្នា​យ​មាស Spurs ១​គូ​ធ្វើ​រឿង​ភ្ញាក់ផ្អើល​នៅ​ទីលាន​ប្រកួត​ថ្មី​របស់​ក្លិប

5 ឆ្នាំ មុន

គូស្នេហ៍​អ្នកគាំទ្រ​បាល់ទាត់​ក្លិប​ Spurs មានឱកាស​ពិសេស​បាន​លុតជង្គង់​សុំ​គូស្នេហ៍​រៀប​ការ​នៅ​ក្នុង​ទីលាន​ប្រកួត​ថ្មី​របស់​ក្លិប​បង្កើត​ជា​ប្រវត្តិ​នៃ​ជីវិត​ស្នេហា​របស់​ពួក​គេ ។ លោក Mike Salerno អ្នកក្រុង​ញូ​វ​យ៉​កដែលគាំទ្រ​ក្លិបមាន់ក្នាយមាស ​Spurs ដែល​បាន​ចូល​ក្នុង​ទីលាន​ប្រកួត​មាន​តម្លៃ​៨៥០​លាន​ផោន​គឺជា​មនុស្ស​ដំបូង​ដែល​មានឱកាស​លុតជង្គង់​នៅ​លើ​វាលស្មៅ​ក្នុង​ទីលាន​ប្រកួត​ថ្មី​ស្នើ​សុំ​គូស្នេហ៍​នាង…

គូស្នេហ៍​អ្នកគាំទ្រ​បាល់ទាត់​ក្លិប​ Spurs មានឱកាស​ពិសេស​បាន​លុតជង្គង់​សុំ​គូស្នេហ៍​រៀប​ការ​នៅ​ក្នុង​ទីលាន​ប្រកួត​ថ្មី​របស់​ក្លិប​បង្កើត​ជា​ប្រវត្តិ​នៃ​ជីវិត​ស្នេហា​របស់​ពួក​គេ ។

លោក Mike Salerno អ្នកក្រុង​ញូ​វ​យ៉​កដែលគាំទ្រ​ក្លិបមាន់ក្នាយមាស ​Spurs ដែល​បាន​ចូល​ក្នុង​ទីលាន​ប្រកួត​មាន​តម្លៃ​៨៥០​លាន​ផោន​គឺជា​មនុស្ស​ដំបូង​ដែល​មានឱកាស​លុតជង្គង់​នៅ​លើ​វាលស្មៅ​ក្នុង​ទីលាន​ប្រកួត​ថ្មី​ស្នើ​សុំ​គូស្នេហ៍​នាង ​Jessica​ រៀប​ការ​ ។

លោក Salerno មាន​បំណង​សុំ​នាង​រៀប​ការ​ក្នុងអំឡុងពេល​ឈប់​សម្រាក​ការ​ប្រកួត​តង់​ទី​១
ដែល​ក្លិប​សំណព្វចិត្ត​របស់​ខ្លួន​ប្រកួត​ចាញ់​ក្លិប Liverpool ១-២ កាលពី​ថ្ងៃ​ទី​១៥ កញ្ញា កន្លង
មក ។

តាម​គម្រោង​ក្រុម​ទាំង​ពីរ​នឹង​ប្រកួត​នៅ​ទីលាន​ថ្មី ប៉ុន្តែ​សាងសង់​មិន​ទាន់​រួចរាល់​ទើបត្រូវ​ផ្លាស់​ទៅ​ប្រកួត​នៅ​ទីលាន​ Wembley វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ