ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ហ្ស៊ី​បរក​ឃើញ​រូបចម្លាក់​ថ្មភក់​សល់​តាំងពី​សម័យ​រាជអាណាចក្រ

5 ឆ្នាំ មុន

ទី​ភា្ន​ក់​ងារ​AP​ពី​ក្រុង​គែរ​ប្រទេស​អេ​ហ្សុី​ប​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​បុរាណវិទ្យា​អេ​ហ្សុី​ប បាន​បញ្ជាក់​ថា​រូបចម្លាក់​ស្វ៊ី​ង​ពី​ថ្មភក់ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​វិហារ​«Kom Ombo» ខណៈ​ពេល​កំពុងធ្វើការ​ជួសជុល​វិហារ​កុំ​ឲ្យ​ខូច​ពី​ទឹក​នៅ​ខាងក្រោម​ដី នៅ​ក្នុង​ក្រុង​អា​ស្វាន ភាគ​ខាងត្បូង​ប្រទេស​អេ​ហ្សុី​ប ។ លោក​…

ទី​ភា្ន​ក់​ងារ​AP​ពី​ក្រុង​គែរ​ប្រទេស​អេ​ហ្សុី​ប​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​បុរាណវិទ្យា​អេ​ហ្សុី​ប បាន​បញ្ជាក់​ថា​រូបចម្លាក់​ស្វ៊ី​ង​ពី​ថ្មភក់ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​វិហារ​«Kom Ombo» ខណៈ​ពេល​កំពុងធ្វើការ​ជួសជុល​វិហារ​កុំ​ឲ្យ​ខូច​ពី​ទឹក​នៅ​ខាងក្រោម​ដី នៅ​ក្នុង​ក្រុង​អា​ស្វាន ភាគ​ខាងត្បូង​ប្រទេស​អេ​ហ្សុី​ប ។

លោក​ មូ​ស្ដា​ហ្វា វ៉ា​ហ្សុី​រី លេខាធិការ​ផ្នែក​បុរាណវិទ្យា​បាន​ផ្លែង​ថា ​រូបចម្លាក់ដែល​ទើប​រក​ឃើញ​នេះ​អាច​មាន​អាយុ​នៅ​ក្នុង​សម័យ​រាជអាណាចក្រ PTOLEMY ក្នុង​រវាង​គ្រប់គ្រង​អេ​ហ្សុី​ប​ប្រហែល​៣០០​ឆ្នាំ​មុន​គ្រឹ​ស្ដ​សករាជ រហូត​ដល់​គ្រឹ​ស្ដ​សករាជ៣០ ។

រដ្ឋាភិបាល​អេ​ហ្សុី​ប​មាន​ក្ដី​សង្ឃឹមថា​ ការ​ជីក​រក​ឃើញ​វត្ថុ​បុរាណ​នានា​នឹង​ជួយ​ទ្រទ្រង់​ដល់​ផ្នែក​ទេសចរណ៍​របស់​ប្រទេស​ដែល​ទទួលផល​ប៉ះពាល់​ខ្លាំង​នៃ​ការ​ជ្រួលច្របល់​នៅ​ក្នុង​នយោបាយ ក្រោយ​ពី​មានការ​ដើរ​ជា​ក្បួន​បណ្ដេញ​រដ្ឋាភិបាល​នៅ​ឆ្នាំ​២០១១ កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ