ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ទាំង​២​ចរចា​គ្នា​ពី​ទំនាក់ទំនង​ទ្វេភាគី​ និង​ការ​រំសាយ​នុយក្លេអ៊ែរ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន កាលពី​រសៀល​ថ្ងៃ​ទី​១៨​ កញ្ញា​​ បាន​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ​MOON JAE IN…

ប្រទេស​កូរ៉េ​ទាំង​២ ៖ មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន កាលពី​រសៀល​ថ្ងៃ​ទី​១៨​ កញ្ញា​​ បាន​ចាប់ផ្ដើម​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ​MOON JAE IN នៅ​ឯ​ទីស្នាក់ការ​គណបក្ស​ពលករ​កូរ៉េ​ក្រុង​ព្យុ​ង​យ៉ាង ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ជួប​គ្នា​កំពូល​លើក​ទី​៣​នា​ឆ្នាំ​២០១៨​នេះ​។

ក្នុង​ការ​ចរចា​ដែល​ចាប់ផ្ដើម​នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក មេដឹកនាំ​ទាំង​២​​ផ្ដោត​លើ​បញ្ហា​ចម្បង​៣ ​គឺ​ការ​កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ បណ្ដា​មធ្យោបាយ​ដែល​អាច​​ជម្រុញ​ការ​ចរចា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក ការ​លុប​បំបាត់​ចោល​ភាព​តានតឹង​ខាង​យោធា​ព្រមទាំង​គ្រោះថ្នាក់​នៃ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ។

លោក​ MOON​ មក​ដល់​ក្រុង​ព្យុ​ង​យ៉ាង​នា​ព្រឹក​ថ្ងៃ​ទី​១៨​ កញ្ញា ដើម្បី​ជួប​គ្នា​កំពូល​លើក​ទី​៣ ​ជាមួយ​លោក​គី​ម​។​ ការ​ជួប​គ្នា​កំពូល​២​លើក​មុន​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​តាម​ព្រំដែន​ប៉ាន​មុន​​ហ្សូ​ម កាលពី​ខែមេសា ​និង​កាលពី​ខែឧសភា​។​ ហើយ​ទស្សនកិច្ច​នេះ​របស់​លោក​ MOON ​ក៏​ជា​លើក​ដំបូង​ដែរ របស់​ប្រមុខរដ្ឋ​កូរ៉េ​ខាងត្បូង​មួយ​រូប នៅ​ក្រុង​ព្យុ​ង​យ៉ាង​ចាប់​តាំងពី​១១​ឆ្នាំ​មក​ហើយ​។

លោក​គី​ម ​បាន​ទៅ​ចាំ​ទទួល​លោក​ MOON ​ដោយ​ផ្ទាល់ខ្លួន​លោក នៅ​ឯ​ព្រ​លាន​យន្ត​ហោះ ​ហើយ​ធ្វើ​ដំណើរ​តាម​រថយន្ត ​BERLINE ​ពណ៌​ខ្មៅ ​មួយ​គ្រឿង​ជាមួយ​គ្នា ក្រោយ​ពិធី​​ស្វាគមន៍​ធំ​មួយ ជាមួយ​ការ​ចូលរួម​របស់​ពលរដ្ឋ​ច្រើន​រយ​នាក់​។​ តាម​ដង​វិ​ថី​ដែល​ក្បួន​រថយន្ត​ឆ្លងកាត់​មេដឹកនាំ​ទាំង​២​បាន​លើកដៃ​គ្រវី​តប​ចំពោះ​ពលរដ្ឋ​ដែល​ឈរ​អម​តាម​ដងផ្លូវ​ស្វាគមន៍​ក្នុង​ទឹកមុខ​ញញឹម​រីករាយ​។

ក្រោយ​ការ​ចរចា​លើក​ទី​១ មេដឹកនាំ​ទាំង​២​ ទស្សនាការ​សម្ដែង​សិល្បៈ​នា​វេលា​ល្ងាច​។​ មេ​ដឹកនាំ​ទាំង​២​បន្ត​ការ​ចរចា​គ្នា​ទៀត​នា​ព្រឹក​ថ្ងៃ​ទី​១៩​ កញ្ញា ហើយ​អាច​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​បញ្ចប់​ភាព​តានតឹង​ខាង​យោធា​នៅ​ឧបទ្វីប​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ