ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ភ្ញាក់​ស្រឡាំងកាំង ឃើញស្តែងនឹងភ្នែក​​ពន្លះ​គ្នា​លាន់​ដូច​រន្ទះ

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប​៖ រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ទើប​បោះពួយ​ទៅ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ទាំង​យប់​ ប៉ុន្តែ​ហេតុការណ៍​ខាងលើ​នេះ​មិន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង​តែ​ប៉ុណ្ណោះ​។ ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងលិច​ក្លោ​ង​ទ្វារ​សាលា រៀន​ពងទឹក​ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូរ​ដូង…

ខេត្ត​កែប​៖ រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ងងុយដេក​ទើប​បោះពួយ​ទៅ​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ទាំង​យប់​ ប៉ុន្តែ​ហេតុការណ៍​ខាងលើ​នេះ​មិន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ គ្រាន់តែ​រង​ការ​ខូចខាត​រថយន្ត​ទាំង​សងខាង​តែ​ប៉ុណ្ណោះ​។

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងលិច​ក្លោ​ង​ទ្វារ​សាលា រៀន​ពងទឹក​ចម្ងាយ​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ចន្លោះ​គីឡូម៉ែត្រ (២៥-២៦)​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ រវាង​រថយន្ត​ខ្នាត​ធំ​ប៉ះទង្គិច​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រាស​។

យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ពេល​គាត់​កំពុង​តែ​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​ត្រូវ​ភ្ញាក់​ពី​ដំណេក​ទាំង​ស្រឡាំងកាំង ខណៈ​ឮ​សូរ​សម្លេង​ក្ឌាំង​ដូច​រន្ទះ​នៅ​មុខ​ផ្ទះ​របស់​គាត់​។ ភ្លាម​នោះ​ពួក​គាត់​ក៏​នាំ​គ្នា​បើកទ្វារ​ចេញពីផ្ទះ​មក​មើល​ទើប​ឃើញ​រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​បុក​គ្នា​ខ្ទេច​ថ្ពាល់​រៀង​ៗ​ខ្លួន​តែ​ម្តង​។

ទាក់ទិន​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ សង្ស័យ​អ្នកបើកបរ​ងងុយដេក​ទើប​រេ​ចង្កូត​ទៅ​បុក​គ្នា​ទាំង​កំរោល បែប​នេះ​។

សមត្ថកិច្ច​បាន​បញ្ជា​ក់ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​របស់​ក្រុមហ៊ុន​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៦១៧៨ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ លេង ឃ្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​បិ ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៣២០៧ ដែល​ម្ចាស់​រថយន្ត​ឈ្មោះ ប្រាក់ ម៉ឺន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពត រស់នៅ​ភូមិ​ភ្នំ​ត្រែ​ល ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត បណ្តាល​ឱ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូចខាត​ក្រ​ពឹង​ថ្ពាល់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ធុន​ធំ​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ