ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ទ្វេ​ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌដង្កោ​បាន​អញ្ជើញ​អធិការ​នគរបាល​ខណ្ឌ​ចៅសង្កាត់ មេ​ប៉ុស្តិ៍ មេ​ភូមិ ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ទ្វេ​ដង​ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌដង្កោ​បាន​អញ្ជើញ​អធិការ​នគរបាល​ខណ្ឌ​ចៅសង្កាត់ មេ​ប៉ុស្តិ៍ មេ​ភូមិ ធ្វើការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ទ្វេ​ដង​ ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក នុ​ត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ​បាន​ដឹកនាំ​មន្ត្រីរាជការ​រួម​ជាមួយនឹង​អធិការ​នគរបាល​ខណ្ឌ​ចៅសង្កាត់ មេ​ប៉ុស្តិ៍​ប្រធាន​ភូមិ​ធ្វើការ​ប្តេជ្ញា​ចិត្ត​ចំពោះ​មុខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី ក្នុង​សង្កាត់​ដង្កោ និង​សង្កាត់​ព្រៃ​ស ក្នុង​ការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ទ្វេ​ដង​ទាំង​ផ្តល់​សេវា​រដ្ឋបាល និង​ការងារ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ឱកាស​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បុរី ក្នុង​សង្កាត់​ដង្កោ និង​សង្កាត់​ព្រៃ​ស លោក​អភិបាល​ខណ្ឌ​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ខណ្ឌ តាម​រយៈ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ដែល​ផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​រហ័ស​មាន​តម្លាភាព និង​តម្លៃ​ថោក ។ ជាមួយ​គ្នា​ចំពោះ​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បុរី ដែល​ទើប​ផ្លាស់​ប្តូរ​ទីលំនៅ ហើយ​ពុំ​ទាន់​មាន​សៀវភៅ​ស្នាក់​នៅ គឺ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នឹង​ចុះ​ធ្វើ​ជូន​ដោយ​ពុំ​គិតថ្លៃ ហើយ​រាល់​ការ​ចំណាយ គឺជា​បន្ទុក​របស់​លោក​អភិបាល​ខណ្ឌ​ផ្ទាល់ ដើម្បី​សម្រួល​ជូន​បងប្អូន​ដែល​រស់នៅ​តាម​បុរី​ឆាប់​បាន​ប្រើប្រាស់ ។

ចំពោះ​ការ​កាត់ឈ្មោះ កម្មសិទ្ធិ​ផ្ទះ​ពី​ម្ចាស់​បុរី​មក​ប្រជាពលរដ្ឋ​ជា​អ្នកទិញ​ផ្ទះ​រដ្ឋបាល​ខណ្ឌ​នឹង​រៀបចំ​ជួយ​សម្រួល​ដល់​បងប្អូន​ឲ្យ​បាន​ឆាប់រហ័ស ។ ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ សង្កាត់ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភូមិ​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​អនុវត្ត​ឲ្យ​បាន​ល្អ​ប្រសើរ​នូវ​គោលនយោបាយ​ភូមិ​សង្កាត់ មាន​សុវត្ថិភាព​ពង្រឹង​ការងារ​សន្តិសុខ និង​ទប់ស្កាត់​បទល្មើស​លួច​ឆក់​ប្លន់​គ្រប់​ប្រភេទ​មិន​ឲ្យ​កើត​មាន​ឡើង​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​លោក​អភិបាល​ក៏​បាន​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោម​ដំបូល​សន្តិភាព​នៃ​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហើយ​លោក​អភិបាល​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​បោះ​ឆ្នោត និង​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដែល​ធ្វើ​ឲ្យ​គណបក្ស​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ ដែល​នេះ​បង្ហាញ​ពី​ការ​ស្រលាញ់ និង​ពេញ​ចិត្តការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ដើម្បី​សម្តេច​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​បាន​រីក​ចម្រើន​បន្ត​ទៀត ។ ជាមួយ​គ្នា​លោក​អភិបាល​ក៏​បាន​ទទួលយក​សំណើរ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​យក​មក​ដោះស្រាយ​បាន​ទាន់​ពេលវេលា​ជូន​ពួក​គាត់​ផង​ដែរ ។


ប្រជាពលរដ្ឋ​ទាំងអស់​បាន​ធ្វើការ​អបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាល​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចំពោះ​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​តម្រូវការ​របស់​ពួក​គាត់ និង​ដោះស្រាយ​ជូន​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ