ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាគ្រូបង្រៀនម្នាក់មែន…តែធ្វើចោរក៏ជំនាញ ​ប្រើមែកក្រខុបតូច១ឆ្កឹះ​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រាវ​ជ្រាវ​​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​០៦ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​កញ្ញា ​​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ប​ង្អូ​ច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មន្ត្រី​អគ្គិសនី​ម្នាក់ ​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រាវ​ជ្រាវ​​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​០៦ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ​កញ្ញា ​​ពាក់ព័ន្ធ​ក្នុង​ករណី​គាស់​ប​ង្អូ​ច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មន្ត្រី​អគ្គិសនី​ម្នាក់ ​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ​។

​ជនសង្ស័យ​ទាំង២​នាក់​ ម្នាក់​ឈ្មោះ​តាំ ប៊ុ​ន​យិ​ន ​អាយុ​៤៣​ឆ្នាំ ​ជា​គ្រួ​បង្រៀន និង​ម្នាក់​ទៀត​ឈ្មោះ​ហែម ផានិត ​​អាយុ​២៧​ឆ្នាំ ​​ជា​កម្មករ ​ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ ។ ​ជន​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ ក្រោយ​ពី​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​គាស់​ប​ង្អូ​ច​ចូល​លួ​យ​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ដុះ គឹ​ម​អាង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ ​ជា​បុគ្គលិក​អគ្គិស​​នី រស់នៅ​ភូមិ-សង្កាត់កើត​ហេ​តុ​ខាងលើ​ ។

បើ​តាម​ការ​បំភ្លឺ​ជាបឋម​របស់​ម្ចាស់ផ្ទះថា ចោរ​បាន​គាស់​ប​ង្អូ​ច​ចូល​លួច​យក​លុយ​អស់​ជិត​១​លាន​រៀល និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ​។ ដោយឡែក ​ជនសង្ស័យ​ឈ្មោះ​តាំ ប៊ុ​ន​យិ​ន ជា​គ្រួ​បង្រៀន និង​ឈ្មោះ​ហែម ផានិត ជា​កម្មករ បាន​សារភាព​ថា បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ថា ពួក​ខ្លួន​ពិតជា​ធ្វើ​សកម្មភាព​គាស់​ប​ង្អូ​ច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​មន្ត្រី​អគ្គី​ស​នី​នោះ​មែន​ ។ ជន​ទាំង​២​នាក់​ បាន​និយាយ​​ពី​សកម្មភាព​ដែល​ពួក​ខ្លួន ​បាន​ប្រព្រឹត្ត​ដូច្នេះ​ថា ពួក​ខ្លួន​បាន​យក​មែក​ក្រ​ខុ​ម​ចងខ្សែ​ធ្វើ​ជា​ទំ​ពក់ ​សម្រាប់​ថ្ពក់​ក​ន្លឹះ​ប​ង្អួច រួច​លូន​ចូល​ទៅ​ខាងក្នុង​ផ្ទះ ដើម្បី​លួច​យក​លុយ​និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត នៅ​ពេល​មិនឃើញ​ម្ចាស់​មិន​នៅផ្ទះ​។

​ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង​រួម​មាន មែក​ឈើរា​ម្រា​ប់​ថ្ពក់​គន្លឹះបង្អួច​ចំនួន ០១, អត្តសញ្ញាណប័ណ្ណ​ចំនួន​០២, ប័ណ្ណសម្គាល់ខ្លួន បម្រើ​ការងារ​ចំនួន​០១, ប័ណ្ណ​សម្គាល់​យាន​យាន្ត​ចំនួន​០២, ប័ណ្ណបើកបរ​០១ និង​សម្ភារ​:​មួយ​ចំនួន​ទៀត ដែល​ជា​របស់​ជន​រង​គ្រោះ តែ​រក​មិនឃើញ​លុយ​ដែល​ជន​រង​គ្រោះ​អះអាង​ថា បាន​បាត់​នោះ​ទេ​។

អត្ថបទសរសេរ ដោយ