ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ ៖ ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក Barry Eichengreen សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ University of California…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក Barry Eichengreen សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ University of California បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ក្នុង​រយៈពេល​ខ្លី ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​សន្សំ​ប្រាក់​បង្ក​ឡើង​ដោយ​ការ​បន្ទាប​ពន្ធ ។

លោក Eichengreen បាន​និយាយ​នៅ​សិក្ខាសាលា​មួយ​ថា ៖« ប្រជាជន​បង់ពន្ធ​កាន់តែ​តិច និង​ចំណាយ​កាន់តែ​ច្រើន »​។

យោង​តាម​ទិន្នន័យ​ដែល​បាន​ចេញ​កាលពី​ខែកក្កដា បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ដល់​ទៅ​៥០,១​ប៊ី​លាន​ដុល្លារ ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ខែកុម្ភៈ ។

យោង​តាម​ការ​ព្យាករ​របស់​ក្រុមហ៊ុន Trading Economics បាន​ឲ្យ​ដឹង​ថា ឱនភាព​ពាណិជ្ជកម្ម​ប្រចាំខែ​ជា​មធ្យម​របស់​អា​មេ​រិ​ក​នឹង​បន្ត​កើន​ដល់​៥៥​ប៊ី​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​៤​នា​ឆ្នាំ​២០១៨ ហើយនឹង​រក្សា​ត្រឹម​៥៣​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ បន្ទាប់​ពី​ធ្លាក់​ចុះ​នៅ​ឆ្នាំ​២០១៩ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក Glenn Somerville មក​ពី​ក្រុមហ៊ុន Kiplinger បាន​ឲ្យ​ដឹង​ដែរ​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក អាច​នឹង​កើនឡើង​ពី​៥​ទៅ​៦%​ក្នុង​ឆ្នាំ​២០១៨​នេះ ព្រោះ​ការ​លូតលាស់​នៃ​ការ​នាំ​ចូល​ពី​អឺរ៉ុប កាន់តែ​អន់​ថយ ខណៈ​ដែល​ប្រទេស​ចិន​កំពុង​តែ​នាំ​ចូល​ពី​អា​មេ​រិ​ក​កាន់តែ​តិច ដោយសារ​តែ​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើង
កំ​ដៅ ។

គួរ​បញ្ជាក់​ដែរ​ថា ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​កើនឡើង​១២%​មក​ស្មើ​៥៦៦​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ខណៈ​ដែល​អត្រា​សន្សំ​ប្រាក់​មធ្យម​ស្មើ​៦,៧%​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ