ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ផ្តាសាយ​ជ្រូក​ក្នុង​ប្រទេស​ជួយ​ដល់​កសិករ​ចិញ្ចឹម​មាន់

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ការ​រីកសាយ​នៃ​ជំងឺ​ផ្តា​យ​សាយ​ជ្រូក​អាហ្វ្រិក​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ជួយ​ជំរុញ​ដល់​តម្លៃ​សាច់​មាន់​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ។ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​មានការ​ខ្វះ ខាត ព្រោះតែ​អាជ្ញាធរ​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីកសាយ​នៃ​ជំងឺ​នេះ ប្រជាជន​ចិន​កំពុង​តែ​ងាក​ទៅ​កាន់​សាច់​មាន់​ធ្វើ​ជា​អាហារ​ជំនួស​វិញ ។ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ជួយ​ដល់​កសិករ​ចិញ្ចឹម​មាន់…

ទីក្រុង​ប៉េ​កាំ​ង ៖ ការ​រីកសាយ​នៃ​ជំងឺ​ផ្តា​យ​សាយ​ជ្រូក​អាហ្វ្រិក​ក្នុង​ប្រទេស​ចិន​កំពុង​តែ​ជួយ​ជំរុញ​ដល់​តម្លៃ​សាច់​មាន់​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ ។
ខណៈ​ដែល​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​មានការ​ខ្វះ ខាត ព្រោះតែ​អាជ្ញាធរ​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រីកសាយ​នៃ​ជំងឺ​នេះ ប្រជាជន​ចិន​កំពុង​តែ​ងាក​ទៅ​កាន់​សាច់​មាន់​ធ្វើ​ជា​អាហារ​ជំនួស​វិញ ។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​ជួយ​ដល់​កសិករ​ចិញ្ចឹម​មាន់ បន្ទាប់​ពី​បាន​ជួប​ឧបសគ្គ​នៃ​ការ​ធ្លាក់​ចុះ​នូវ​តម្រូវការ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ព្រោះតែ​បញ្ហា​សុវត្ថិភាព​អាហារ និង​ជំងឺ​ផ្តាសាយបក្សី មួយ​នេះ ។

តម្លៃ​សាច់​មាន់​ក្នុង​តំបន់​ចិញ្ចឹម​មាន់​ធំ​ជាងគេ​គឺ​ខេត្ត Shandong បាន​កើន​ដល់​១,៤១​ដុល្លារ​ក្នុង​១​គីឡូក្រាម​កាលពី​ដើមខែ​នេះ ដែល​ជា​តម្លៃ​ខ្ពស់​ជាងគេ​តាំងពី​ខែ​មិ​នា​ឆ្នាំ​២០១៦​មក ។

ជំងឺ​ផ្តាសាយ​ជ្រូក​មិន​អាច​ព្យាបាល​ជា​ឡើយ ហើយ​ភាគច្រើន​ធ្វើ​ឲ្យ​សត្វ​ដែល​ផ្ទុក​ជំងឺ​នេះ​ងាប់​។ បន្ទាប់​ពី​មានការ​រាយការណ៍​នៃ​ករណី​ដំបូង​នៅ​ដើមខែ​សីហា ប្រទេស​ចិន​បាន​សម្លាប់​ជ្រូក​ប្រមាណ​៤​ម៉ឺន​ក្បាល និង​ហាមឃាត់​រាល់​ការ​ដឹក​ជញ្ជូន​ជ្រូក​នៅ​រស់​ឆ្លងកាត់ ឬ​ពី​កន្លែង​ដែល​មាន​ផ្ទុក​ជំងឺ​នោះ ។

សកម្មភាព​នេះ​បាន​រឹត​បន្តឹង​ដល់​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​នៅ​ផ្នែក​ខាងត្បូង​ដែល​មាន​ប្រជាជន​ជា​ច្រើន ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​យ៉ាង​ខ្លាំង ខណៈ​ដែល​តម្រូវការ​កើនឡើង​មុន​ពេល​បុណ្យប្រពៃណី​នៅ​ខែតុលា​ខាង​មុខ ។

សាច់​មាន់​ជា​សាច់​ជំនួស​ដែល​មាន​តម្លៃ​ទាប ហើយ​តម្លៃ​វា​ភាគច្រើន​កើន​រាល់ពេល​ដែល​តម្លៃ​សាច់​ជ្រូក​កើនឡើង ។

អ្នកស្រី Alice Xuan អ្នកវិភាគ​នៅ​ក្រុមហ៊ុន Shanghai JC Intelligence បាន​ឲ្យ​ដឹង​ថា តម្លៃ​សាច់​មាន់បាន​ធ្លាក់​ចុះ​បន្តិច​ក្នុង​ខែ​នេះ​ខណៈ​ដែល​មាន​មាន់​ច្រើន​ជាង​មុន​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ផលិត​មុន​ពេល​បុណ្យប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ