ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​មួយ​រយៈ​ស្មាន​តែ​គេ​ភ្លេច ចុង​ក្រោយ​ជាប់​ជុច

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​អណ្ដូង​មាស និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង​ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់​ពី​បាន​គេចខ្លួន​អស់​មួយ​រយៈ​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​តាម​ដីកា​បង្កា​ប់​នេះ​បាន​អនុវត្ត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​ថ្ងៃត្រង់​ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​តាំង​ជិះ ឃុំ​ញ៉ា​ង…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​អណ្ដូង​មាស និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង​ធ្វើការ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បន្ទាប់​ពី​បាន​គេចខ្លួន​អស់​មួយ​រយៈ​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​តាម​ដីកា​បង្កា​ប់​នេះ​បាន​អនុវត្ត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​ថ្ងៃត្រង់​ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​តាំង​ជិះ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​។ ការ​អនុវត្ត​នេះ​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​៤៣៤/១៦​ចុះ​ថ្ងៃ​ទី​៣ ឧសភា ២០១៦ ចេញ លោក សេង ស៊ឹ​ម​សុរិយា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តរតនគិរី​។

ជនសង្ស័យ​ដែល​កម្លាំង​ចាប់ខ្លួន​បាន​នោះ​ឈ្មោះ ថុ​ល ខ្នុ​យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ជាប់​ពាក់​ព័​ន្ឋ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៥ មក​រា ២០១៦ នៅ​ភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។

ហើយ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​អធិការ​ស្រុក​កំពុង​បំពេញបែបបទ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ផឹកស៊ី​បង្ក​ជា​អំពើ​ហិង្សា បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ត្រូវ​របួស ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ ។ ហេតុ
ការណ៍​នេះបានកើតឡើង​កាលពី​ថ្ងៃ​ទី​១៥ មក​រា ២០១៦ នៅ​ភូមិ​កេ​ត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ