ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ត្រូវ​រថយន្ត​កិន​ពីលើ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បាន​បើករថយន្ត​ស្ទូច​ជ្រុល​ទៅ​បុក​ពីក្រោយ ហើយ​កិន​ពីលើ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ផ្លូវ​២១៧ ភូមិ​ឬ​ស្សី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បាន​បើករថយន្ត​ស្ទូច​ជ្រុល​ទៅ​បុក​ពីក្រោយ ហើយ​កិន​ពីលើ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ផ្លូវ​២១៧ ភូមិ​ឬ​ស្សី ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ណេ​ត វ​ណ្ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1BG -1597 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​សលាយ​ទឹកក្រូច ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មក​ដល់​ចំណុច​កើតហេតុ ផ្លូវ​រៀង​ស្ទះ​ព្រមទាំង​មាន​ភ្លើងស្តុប​ផង​នោះ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត​បើករថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​មាន​អ្នក​ដួល​ចូល​ក្រោម​រថយន្ត ហើយ​រថយន្ត​កិន​អូស​ពីលើ​បណ្តាល​ឲ្យ​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ រយះ​ចេញ​ខ្លាញ់​មក​ក្រៅ ភ្លាម​ៗ​នោះ​ដែរ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​សួ​គា៍​ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ខណៈ​ពេល​សង្គ្រោះ​បាន​រយៈពេល​២​ម៉ោង​កន្លះ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

ដោយឡែក​រថយន្ត​បង្ក​វិញ នៅ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ គឺ​មិន​បាន​ឈប់​ដោះស្រាយ​នៅ​និង​កន្លែង​កើតហេតុ​នោះ​ទេ គឺ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ជិត​១​គីឡូម៉ែត្រ​មក​ដល់​ជិត និង​វត្ត ផ្លូវ​ចូល​ទៅ​កន្លែង​ចាក់សំរាម​ចាស់​ទើប​អ្នកបើកបរ​បាន​ទុក​រថយន្ត​ចោល ហើយ​រត់គេច​ខ្លួន​បាត់ ។


ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​កិច្ច​ជំនាញ​ក្រុង​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឲ្យ​រថយន្ត​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ