ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ជិះ​ម៉ូតូ​លក់​តាម​ជនបទ ដូច​គេ​លក់​ត្រី

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ការិយា​ល័យ​​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​១​ករណី កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកញ្ញា នៅ​ចំណុច​ផ្លូវលំ…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ការិយា​ល័យ​​ទី​៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ការិយា​ល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​១​ករណី កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកញ្ញា នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​អង្គ​តា​ម៉ៅ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្នុង​កិច្ចសហការ​បង្ក្រាប​ខាងលើ​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ដឹក​ថ្នាំ​ញៀន​លក់​នៅ​តាម​ជនបទ​នោះ ហើយ​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​១​កញ្ចប់ ស្មើនឹង​ប្រមាណ​៤៩៤,៨១ ក្រាម «​ជិត​កន្លះ​គីឡូក្រាម​»​។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ ឡោ សុខ​ហួរ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំប៉ី ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ រួម​ទាំង​ម៉ូតូ​ម៉ាក YAMAHA R6 មួយ​គ្រឿង​ផង​ដែរ ។

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ