ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ទណ្ឌកម្មដួងចិត្ត) បទ​បថ្យាវត្ត ដោយ លីម ចំរើន

14 ឆ្នាំ មុន

១.​ ​នេះ​សូម​ថ្លាថ្លែង​តែង​តាម​រឿង​ពិត​ ​ទណ្ឌកម្ម​ដួងចិត្ដ​ជីវិត​នៃ​ខ្ញុំ
​ ​ហាក់​នៅ​ថ្មី​ៗ​ចិត្ដ​ខ្វះ​សុខុម​ ​ទុក្ខសោក​ហាក់​ធំ​ខ្ញុំ​ភ្លេច​មិន​បាន​។

(​បទ​បថ្យាវត្ត​)
    ​១.​    ​នេះ​សូម​ថ្លាថ្លែង​តែង​តាម​រឿង​ពិត​    ​ទណ្ឌកម្ម​ដួងចិត្ដ​ជីវិត​នៃ​ខ្ញុំ
    ​    ​ហាក់​នៅ​ថ្មី​ៗ​ចិត្ដ​ខ្វះ​សុខុម​    ​ទុក្ខសោក​ហាក់​ធំ​ខ្ញុំ​ភ្លេច​មិន​បាន​។
    ​២.​    ​ជាង​សាមសិប​ឆ្នាំ​ចាំ​ឥត​ភ្លេច​ដាន​    ​តែង​លង​រំខាន​រាល់ពេល​រាត្រី
    ​    ​ស្រណោះ​បងប្អូន​សូន្យ​លា​លោកិយ​    ​ទាំង​គ្មាន​ទោស​ពៃ​ព្រោះ​បន​ឬ​ស្យា​។
    ​៣.​    ​បំផ្លាញ​រូប​ខ្ញុំ​ព្រាត់ប្រាស់​គ្រួសារ​    ​ទាំង​ទ្រូង​ខ្លោចផ្សា​មិន​អស់​អាល័យ
    ​    ​មិន​គួរ​កម្ម​កាច​កំណាច​ចង្រៃ​    ​ហាក់​មាន​ជើងដៃ​បំផ្លាញ​រូប​ខ្ញុំ​។
    ​៤.​    ​ឃើញ​ក្មេង​ឥលូវ​រស់នៅ​សុខុម​    ​គ្រួសារ​មូល​ផ្ដុំ​រស់​ដោយ​សប្បាយ
    ​    ​តូចចិត្ដ​អាណិត​ខ្លួន​ពួន​សោកស្ដាយ​    ​ទុក្ខ​ទៅ​មិន​ឆ្ងាយ​តាម​ខ្ញុំ​គ្រប់​គ្រា​។
    ​៥.​    ​ទោះបី​ឃ្លាតឆ្ងាយ​កាយ​ពី​កម្ពុជា​    ​នឹក​គ្រប់​វេលា​ភូមិ​ស្រុក​កំនើត
    ​    ​នឹក​គោក្របី​វាលស្រែ​ល្អឆើត​    ​មាតុភូមិ​កកើត​កំនើត​កវី​។
    ​៦.​    ​មិន​គួរ​ឃ្លាតឆ្ងាយ​កាយ​ពី​ដែនដី​    ​សាង​ជីវិត​ថ្មី​ដី​នៅ​ស្រុក​គេ
    ​    ​ធ្វើ​ការ​ខ្លាំង​ណាស់​ស្ទើ​គ្មាន​ទំនេរ​    ​បើ​ខ្ជិល​ពិត​ទេរ​ទន់​ធន​ក្ស​ត់​ខ្សោយ​។
    ​៧.​    ​ព្រោះតែ​បន​ខ្មៅ​កំឡៅ​ផ្ដល់​ឱ្យ​    ​គ្មាន​ថ្ងៃ​បក​ក្រោយ​ត្រឡប់​វិញ​បាន
    ​    ​ព្រាត់ប្រាស់​បងប្អូន​ញាតិ​មិត្រ​គ្រប់​ប្រាណ​    ​ធ្លាប់​ជុំ​សុខសាន្ដ​គួរ​ឱ្យ​ស្រណោះ​។
    ​៨.​    ​តើ​ថ្ងៃ​ណា​ទៅ​ទុក្ខ​ខ្ញុំ​ស្រាយ​ដោះ​    ​ទឹកមុខ​ប្រែ​ស្រស់​រស់​ដូច​គេឯង
    ​    ​ភ្លេច​អស់​ស្រមោល​តែលតោល​ចំបែង​    ​ទុក្ខ​ហួស​ថ្លាថ្លែង​ត្រូវ​បាន​ឃ្លាតឆ្ងាយ​។
   
 ​ខ្ញុំ​តែង​បទ​នេះ​ផ្ញើ​ជូន​ចំពោះ​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​ឃ្លាត​មាតុភូមិ​កំនើត ព្រោះ​សង្គ្រាម​ដែល​នៅតែង​មានការ​នឹករលឹក​ញាតិ​មិត្ដ​បងប្អូន​នៅ​ស្រុក​ខ្មែរ​បាន​រសាយ​ពី​ទុក្ខ​ក​ង្វ​របា​ន​ខ្លះ​។
ខ្ញុំ​សូម​អភ័យទោស​ផង​បើ​ការ​តែង​របស់ខ្ញុំ​មានការ​លើស​លោះ​មិន​សមរម្យ​ប៉ះពាល់​អារម្មណ៍​អ្នក​អាន​។

នៅ​ស្ទឹង​ត្រែងៈ​ថ្ងៃ​សៅរ៍ ទី​១៣ ខែមីនា ឆ្នាំ​២០១០ (២២​:១៥ នាទី​យប់​)
តែង​ដោយៈ​ លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ / ០១១ ៣៧ ៨១ ៧១

Email: limchamroeun@yahoo.com