ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបគ្រឿងញឿន​​ក្នុងផ្ទះសំណាក់«អូដឹម»​…ផ្អើលឃើញ​ឈ្មោះ​ប៊ុត សីហា​ ស្នាក់​​​​៤៨​​ថ្ងៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​នៅ​​ក្នុងផ្ទះ​សំណាក់​មួ​យក​ន្លែង​យីហោ«​អូ​ដឹ​ម​» នា​វេលា​ថ្ងៃត្រង់​ទី​១៩ កញ្ញា នេះ ក្នុងភូមិ​កន្ទោក សង្កាត់​ក​ន្ទោក​…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​នៅ​​ក្នុងផ្ទះ​សំណាក់​មួ​យក​ន្លែង​យីហោ«​អូ​ដឹ​ម​» នា​វេលា​ថ្ងៃត្រង់​ទី​១៩ កញ្ញា នេះ ក្នុងភូមិ​កន្ទោក សង្កាត់​ក​ន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បន្ទាប់​ពី​​បាន​​ស៊ើប​និង​ស្រាវជ្រាវច្បាស់​​ឃើញ​ថា ​ទី​តាំងនេះ មាន​​​បង្កប់​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​​ផងដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​បង្ក្រាប​ត្រូវបាន​​ឃាត់​មនុស្ស​ប្រុស-ស្រី​​៣​នាក់ ១-​ជា​ម្ចាស់ផ្ទះ​សំណាក់ ឈ្មោះ បែ​ល វ៉ា​ន​ដា អាយុ​៣៨​ឆ្នាំ​, ២-​ម៉ាក​ស្រី​នាង (​ភេទ​ស្រី​) អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ​វិត វុ​ទ្ធី អាយុ​២៩​ឆ្នាំ ។ ដោយ​ឡែក វត្ថុ​តាង​មាន​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​១កំ​ប្លេ និង​គ្រឿងញៀន​១​កញ្ចប់​តូច​​ ។

អ្វី​ដែល​ជាការ​​កត់សម្គាល់​ខ្លាំង​បំផុត​​នោះ  នៅ​​ពេល​​សមត្ថកិច្ច​ឆែកឆេរ និងពិនិត្យ​លើ​បញ្ជី​​​​ឈ្មោះ​​អ្នក​​ដែល​មក​​ស្នាក់នៅក្នុង​ផ្ទះសំណាក់អូដឹម គឺ​បាន​​ឃើញ​មាន​ឈ្មោះ​ប៊ុត សីហា ដែលត្រូវ​​ម្ចាស់ផ្ទះ​សំណាក់​អះអាង​ប្រាប់​សមត្ថកិច្ច​ថា គឺជា​អតីត​តារាចម្រៀង​ម្នាក់ ដែល​បាន​មក​ស្នាក់​នៅ​​រយៈ​​ពេល​៤៨​ថ្ងៃ​មក​ហើយ ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​បន្ត​ ដើម្បី​ប្រមូលព័ត៌មាន រួម​ទាំង​​វត្ថុ​តាង​ទាំង​អស់​ ដើម្បី​ចាត់​តាម​​​ច្បាប់​។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ