ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាក​មក​មើល​ផ្សារ​វាល​រេញ​មើល​ម៉េច​ដែរ​ឡូ​វ !

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់​កំណែរ​ទម្រង់​សណ្តាប់ធ្នាប់​មុខ​ប្រជុំជន​ផ្សារ​វាល​រេញ​ពី​សំណាក់​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ដែល​អាជ្ញាធរ​អះអាង​ថា ដើម្បី​រំដោះ​ភាព​អនាធិបតេយ្យ​នៅ​មុខ​ប្រជុំជន ជាប់​ផ្លូវជាតិ​លេខ​៤ ដែល​ចរាចរណ៍​ឆ្លងកាត់​ច្រើន​នេះ​នៅ​បន្ត​ជា​ប្រចាំ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​១៩ កញ្ញា​នេះ សណ្តាប់ធ្នាប់​នៅ​មុខ​ប្រជុំជន​នោះ​គេ​សង្កេត​ឃើញ​មាន​ភាព​ស្រឡះ​ជាង​មុន ។…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្រុក​ព្រៃ​នប់​កំណែរ​ទម្រង់​សណ្តាប់ធ្នាប់​មុខ​ប្រជុំជន​ផ្សារ​វាល​រេញ​ពី​សំណាក់​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ដែល​អាជ្ញាធរ​អះអាង​ថា ដើម្បី​រំដោះ​ភាព​អនាធិបតេយ្យ​នៅ​មុខ​ប្រជុំជន ជាប់​ផ្លូវជាតិ​លេខ​៤ ដែល​ចរាចរណ៍​ឆ្លងកាត់​ច្រើន​នេះ​នៅ​បន្ត​ជា​ប្រចាំ​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់ ហើយ​បើ​គិត​មក​ត្រឹម​ថ្ងៃ​១៩ កញ្ញា​នេះ សណ្តាប់ធ្នាប់​នៅ​មុខ​ប្រជុំជន​នោះ​គេ​សង្កេត​ឃើញ​មាន​ភាព​ស្រឡះ​ជាង​មុន ។

ដោយ​ចរាចរណ៍​មាន​ភាព​ទូលាយ​ច្រើន​ក្រោយ​ពេល​ដែល​រថយន្ត​តាក់ស៊ី និង​រថយន្ត​ផ្សេង​ៗ​ទៀត​តម្រូវ​ឲ្យ​មក​ចត​នៅ​បេនឡាន នៅ​ចំណុច​ជាប់​រង្វង់​មូល​សួន​លំហែរ​វាល​រេញ​វិញ ចម្ងាយ​ប្រមាណ​ជា​៤០០​ម៉ែត្រ​ពី​ផ្សារ ជា​ពិសេស​អ្នកលក់​ផ្លែរ​ឈើ​នៅ​មុខ​ផ្សារ​ត្រូវ​បាន​រុះរើ និង​ហាម​លក់ដូរ​ដាច់ខាត់​នៅ​ចំណុច​មុខ​ផ្សារ ។

ចំណែក​អ្នកលក់​គ្រឿង​សមុទ្រ​ខាង​មុខ​ឈាង​ខាងជើង​មុខ​ផ្សារ​ខាងកើត​ផ្លូវជាតិ​ក៏​តម្រូវ​ឲ្យ​មក​លក់​នៅ​បេនឡាន ក្រោម​ដំបូល​រោង​ត្រឹមត្រូវ ហើយ​ក៏​ប​ហាម​ចូល​លក់ដូរ​ជា​បណ្តើរ​ៗ​ហើយ​ដែរ ព្រោះ​កន្លង​មក​ទីតាំង​លក់​គៀង​សមុទ្រ​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថា មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​តាម​ចិញ្ចើម​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បះ​ពាល់​ដល់​បរិស្ថាន​ក្នុង​ការ​បង្ហូរទឹក​បង្គារ មឹក​ក្តាម​ផង​ដែរ ។ ជាមួយ និង​សកម្មភាព​នេះ​មាន​ប្រតិកម្ម​ខ្លះ​ៗ​ផង​ដែរ ពី​សំណាក់​អ្នក​រត់​តាក់ស៊ី អ្នកលក់​ផ្លែ​ឈើ និង​អ្នកលក់​គ្រឿង​សមុទ្រ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ផ្លាស់​ប្តូរ​ទីតាំង​ឲ្យ​ទៅ​កន្លែង​ថ្មី ដោយ​ពួក​គាត់​លើក​ឡើង​ថា ពួក​គាត់​មិន​ជំទាស់ និង​ចំណាត់កា​របស់​រដ្ឋបាល​ស្រុក​ទេ គ្រាន់តែ​ទីតាំង​ចាស់​ពិត តែ​ប៉ះពាល់​លើ​ចំណី​ផ្លូវ​ដល់​សណ្តាប់ធ្នាប់ ហើយ​ទីតាំង​ដែល​ពួក​គាត់​បាន​ប្រកប​អាជីវកម្ម​យូរណាស់​មក​ហើយ ដោយ​ដំណើរការ​បាន​ល្អ​ក្នុង​ចំណូល​ប្រចាំ​ថ្ងៃ ព្រោះ​នៅ​ជាប់ និង​ប្រជុំជន​ផ្សារ ចំណែក​មក​ទីតាំង​ថ្មី​ពួក​គាត់​បារម្ភ​ខ្លាច​មិន​ដូច​ទីតាំង​ចាស់ ។

ទោះ​យ៉ាងណា​ក្តី​គេ​សង្កេត​ឃើញ​រថយន្ត​តាក់ស៊ី​ទាំងអស់​បាន​មក​ចត​ចាប់​ម៉ូយ​លើកដាក់​ទំនិញ​នៅ​នឹង​ចំណតរថយន្ត រួម​ទាំង​អ្នកលក់​គ្រឿង​សមុទ្រ​ផង​ដែរ ដាក់​លក់​ក្នុង​រោង​នៅ​ចំណុច​ក្នុង​បេន​តាម​ការ​ណែនាំ ហើយ​បាន​និង​កំពុង​ប្រកប​អាជីវកម្ម​ធម្មតា ។

ដោយឡែក​អា​ជីករ​លក់​ផ្លែ​ឈើ​នៅ​មិន​ទាន់​មក​ទេ​ដោយ​រង់ចាំ​រោង​កំពុង​សាងសង់​ជូន​មិន​ទាន់​ហើយ ។ ទាក់ទិន និង​សកម្មភាព​នេះ​លោក​សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ក្នុង​នាម​អាជ្ញាធរ​ស្មើ​សុំ​ចិត្ត​ដល់​អាជីវករ​ទាំងអស់​ដែល​ត្រូវ​បាន​រដ្ឋបាល​រៀបចំ​សូម​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រុម​កា​ងារ​ចូល​លក់​ចត​នៅ​ទីតាំង​ដែល​ក្រុមការងារ​បាន​កំណត់​រៀបចំ​ផ្តល់​ជូន ហើយ​ជាមួយ​គ្នា​នេះ​ដែរ​លោក​អភិបាលស្រុក​ក៏​បាន​ជូន​ជ្រាប​ជា​ដំណឹង​ផង​ដែរ ដល់​អ្នក​ជាវ​គ្រឿង​សមុទ្រ ភ្ញៀវ​ទេសចរណ៍​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញចូល​ខេត្ត​ព្រះ​សីហ​នុ​អាច​ចូល​ជាវ​គ្រឿង​សមុទ្រ នៅ​ទីតាំង​បេនឡាន ជាប់​រង្វង់​មូល​វាល​រេញ ដែល​ជាទី​តាំង​មិន​ប៉ះពាល់​ដល់​ការ​កកស្ទះ និង​ហានិភ័យ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ