ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយចុងនេះ…ចិត្តជា​យក្ខិនីខ្លាំងម្ល៉េះ..!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ម្តាយចុង​ចិត្ត​អប្រិយ​ម្នាក់ បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនខេត្ត ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ទារុណកម្ម​លើ​កូនស្រី​ដើម​អាយុ​៥​ឆ្នាំ​ស្ទើរ​ស្លាប់ នៅ​ក្នុង​ព្រៃមួយ​ក្បែរ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ខណៈ​ឪពុក​រវល់​ទៅ​អូស​រទេះ​។…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ម្តាយចុង​ចិត្ត​អប្រិយ​ម្នាក់ បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនខេត្ត ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ទារុណកម្ម​លើ​កូនស្រី​ដើម​អាយុ​៥​ឆ្នាំ​ស្ទើរ​ស្លាប់ នៅ​ក្នុង​ព្រៃមួយ​ក្បែរ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ខណៈ​ឪពុក​រវល់​ទៅ​អូស​រទេះ​។ ស្ត្រី​ជា​ម្តាយចុង​នេះ​ឈ្មោះ លី ស្រី​នី​ត អាយុ​១៦​ឆ្នាំ ជា​កម្មករ​អូស​រទេះ ស្នាក់​នៅ​ផ្សារ​ក្នុង​រុង​ក្លឿ ទឹកដី​ថៃ និង​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ស្ត្រី​ក្មេង​រូប​នេះ បាន​វាយ​ធ្វើបាប​កូនស្រី​ដើម​ឈ្មោះ ណាតស្រី​ម៉ី អាយុ​៥​ឆ្នាំ បណ្តាល​ឲ្យ​ជាំ​មុខជា​ច្រើន​កន្លែង មាន​ស្នាម​របួស​.​ក និង​ហើម​បបូរមាត់ ។

ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​ស្ត្រី​ឈ្មោះ យូ សុ​ភី អាយុ​២៤​ឆ្នាំ ដែល​ជា​ម្តាយបង្កើត​ក្មេង​ស្រីរង​គ្រោះ មាន​ទីលំនៅ​ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ប្រាប់​ថា នាង​និង​កូន​បាន​ទៅ​ស្នាក់​នៅ​ធ្វើការ​នៅ​ខេត្ត​ស្រះ​កែវ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ម្តាយ​ឪពុក​របស់​នាង​ដែល​ធ្វើការ​នៅ​ខេត្ត​ស្រះ​កែវ​ដែរ បាន​ធ្វើ​ដំណើ​មក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​-​ខ្ល​ង​លឹ​ក ដើម្បី​បន្ត​ប័ណ្ណ​ឆ្លង​ដែន​ស្នាក់​នៅ​បន្ត​លើ​ទឹកដី​ថៃ ។នាង​បន្ត​ថា ឪពុក​ម្តាយ​នាង​បាន​យក​ចៅ​(​កូនស្រី​ដែល​រង​គ្រោះ​)​មក​ជាមួយ លុះដល់​ផ្សារ​រុងក្លឿ ជួប​អតីត​ប្តី​របស់​នាង​ដែល​លែង​លះ​គ្នា ឈ្មោះ សុខ ឆាយ ក៏​បាន​សុំ​ទុក​កូន​ឲ្យ​នៅ​លេង​ជាមួយ​ខ្លួន​មួយ​រយៈ ។ ដឹង​អី ក្រោយ​ពី​អតីត​ប្តី និង​ជា​ឪពុក​រវល់​ទៅ​អូស​រទេះ នាង​ប្រពន្ធចុង​អប្រិយ​ក៏​បាន​នាំ​កូន​នាង​ទៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្សារ​ឥ​ណ្ទូ​ចិន ក្បែរ​ផ្សារ​រុង​ក្លឿ វាយ​ធ្វើបាប រហូត​មាន​ស្នាម​ជាំ​ពេញ​ផ្ទៃមុខ​និង​ជាំ​ក ។

បញ្ហា​នេះ គេ​សង្ស័យ​នាង​ប្រពន្ធចុង​ប៉ុនប៉ង​សម្លាប់​បំបិទមាត់ តែ​សំណាង​ក្មេង​ស្រី​នៅ​មានជីវិត​ក៏​រត់​ចេញពី​ព្រៃ ទើបត្រូវ​អាជីវករ​ខ្មែរ​ប្រទះ​ឃើញ នាំ​គ្នា​ថត​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ប្រកាស​រក​សាច់ញាតិ ។ បន្ទាប់​មក​ក៏​ដឹង​ដល់​សមត្ថកិច្ច​ថៃ​ធ្វើ​អន្តរាគមន៍ ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ក្មេង​ស្រី​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​អារញ្ញ​។ ចំណែក​ជីដូន​ក្មេង​ស្រី​ឈ្មោះ ស៊ី សុ​ផា អាយុ៤៨​ឆ្នាំ និយាយ​ថា នា​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា គាត់​ទទួល​ទូរស័ព្ទ​ពី​អតីត​កូនប្រសា​ឈ្មោះ សុខ ឆាយ ដែល​ជា​ឪពុក​ថា​បាត់​កូន ។ ពេល​នោះ​រូប​គាត់​និង​ប្តី ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ថៃ​ឲ្យ​ជួយ​ស្វែងរក និង​ក្រោយមក​ត្រូវ​បាន​សន្តិសុខ​ផ្សារ​រុង​ក្លឿ​ប្រាប់​ថា មាន​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លុះ​គាត់​និង​ប្តី​ទៅ​មើល​ក៏​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​នោះ​គឺជា​ចៅ​របស់​គាត់ ។

លោក​វរសេនីយ៍ត្រី ំ​អោ​ក សំ​ណុ​ក នាយ​រងការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត ថ្លែង​ថា បន្ទាប់​ពី​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​គេ​បង្ហោះ​ស្វែងរក​សាច់ញាតិ និងដឹង​ថា​ត្រូវ​ស្ត្រី​ក្មេង​ជា​ម្តាយចុង​ធ្វើ​ទារុណកម្ម លោក​ក៏​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជា​នាយការិយាល័យ ចុះ​ស្រាវជ្រាវ​ដោយ​សហការ​ជាមួយ​អង្គការ​ដៃគូ រហូត​បាន​ជួប​គ្រួសារ​រង​គ្រោះ​និង​ក្មេង​ស្រី​រង​គ្រោះ​សាកសួរ​រក​មូលហេតុ ។លោកនាយ​រង​ការិយាល័យ​បន្ត​ថា ស្ត្រី​ជា​ម្តាយចុង ក្រោយ​ពី​សួរនាំ​បាន​សារភាព​ថា នាង​ពិតជា​បាន​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ខាងលើ​ប្រាកដ​មែន ។

ស្ត្រី​រូប​នេះ​រៀបរាប់​ថា ដោយ​មាន​ជម្លោះ​ក្នុងគ្រួសារ​ផង គាប់​ជួន​ប្តី​យក​កូនដើម​មក​លេង ផង ឆ្លៀតឱកាស​ប្តី​មិន​នៅ​នាង​ខឹង​ក៏​នាំ​ក្មេង​ស្រី​ខាងលើ​ទៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្សារ​រុង​ក្លឿ វាយ​ធ្វើបាប និង​យក​ស្មៅ​ញ៉ុ​ក​មាត់​កុំ​ឲ្យ​ស្រែក​ឮ​ដល់​គេ ។ ជាមួយ​នេះ បាន​ច្របាច់ក​និង​ទះ​មាត់​ជា​ច្រើន​ដៃ​រហូត​ដួល​សន្លប់ ក៏​ទុក​ក្មេង​ស្រី​នោះ​ចោល​នៅ​កន្លែង​កើតហេតុ ។ លុះ​ពេល​ប្តី​វិល​ត្រឡប់​ពី​អូស​រទេះ​វិញ នាង​បាន​ព្យាយាម​កុហក​ថា​បាត់​កូនស្រី​ហើយ និង​ធ្វើ​ជា​នាំ​ប្តី​ដើរ​រក​កូន​ទៀត​ផង ។

ទីបំផុត ស្រី្ត​ចិត្តឃោរឃៅ​រូប​នេះ​អស់លក្ខណ៍ត្រូវ​បែក​ការណ៍ ដោយសារ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​បង្ហោះ​ព្រោងព្រាត ។ ពេល​នោះ​នាង​បាន​គេច​ពី​ផ្សារ​រុង​ក្លឿ​ទៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត និង​ត្រូវ​សមត្ថកិច្ច​ហៅ​មក​សាកសួរ និង​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ។ លោក​វរសេនីយ៍ត្រី អោ​ក សំ​ណុ​ក បញ្ជាក់​ថា ស្ត្រី​ក្មេង​ជា​ម្តាយចុង​រូប​នេះ ត្រូវ​បាន​ឃាត់ខ្លួន​តាម​បទបញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​បាន​បញ្ជូន​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ