ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​ងូតទឹក​ចោមពុង​ទំនង លេបទឹកមាត់​ក្អឹ​ក​ៗ ចូល​ទៅ​ចាប់​ក្រញី​ដល់​ក្នុង​បន្ទប់ទឹក

5 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ទៅ​ផឹក​ស៊ី​នៅ​ក្រោមផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​បន្ទាប់​ពី​ផឹក​សុី​ស្រវឹង​រួច​ឃើញ​ជន​រង​គ្រោះ​ចោមពុងងូតទឹក​រៀង​ទំនង​បាន​ចូល​ទៅ​អោប​ថើប​បម្រុង​រំលោភ​តែ​ដោយ​កូន​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ទើប​ធ្វើ​អោយ​បុរស​ជនសង្ស័យ​រត់គេច​ខ្លួន​រហូត​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក ស្ថិត​នៅ​ចំណុច​សហគមន៍​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត…

​ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ទៅ​ផឹក​ស៊ី​នៅ​ក្រោមផ្ទះ​របស់​ស្ត្រី​រង​គ្រោះ​បន្ទាប់​ពី​ផឹក​សុី​ស្រវឹង​រួច​ឃើញ​ជន​រង​គ្រោះ​ចោមពុងងូតទឹក​រៀង​ទំនង​បាន​ចូល​ទៅ​អោប​ថើប​បម្រុង​រំលោភ​តែ​ដោយ​កូន​ស្ត្រី​រង​គ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ទើប​ធ្វើ​អោយ​បុរស​ជនសង្ស័យ​រត់គេច​ខ្លួន​រហូត​ជន​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​ព្រឹក ស្ថិត​នៅ​ចំណុច​សហគមន៍​ភូមិ​ស្រះ​ពោធិ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​ជន​រង​គ្រោះ​ឈ្មោះ ស​.​ណ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស៊ី​ឈ្នួល​បោក​ខោអាវ​អោយ​គេ មាន​ទីលំនៅ​ស្រុក​ពញាឮ ខេត្តកណ្តាល រី​ឯ​ជនសង្ស័យ​ឈ្មោះ ភាព សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក​លើ ឃុំ​ផ្សារ​ដែក ស្រុក ពញាឮ ខេត្តកណ្តាល ។​

​តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ទៅ​អង្គុយ​ផឹកស្រា​ថ្នាំ​នៅ​ក្រោមផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្នាក់ឯង លុះ​ពេល​ផឹក​អស់​ស្រា​ជនសង្ស័យ​ក៏​ដើរ​ចេញ​មក​ក្រៅ​បាន​បន្តិច​ក៏​ដើរ​ចូល​ទៅ​ក្រោមផ្ទះ​ជន​រង​គ្រោះ​វិញ ជួន​ពេល​នោះ​ជនសង្ស័យ​បានឃើញ​ជន​រង​គ្រោះ​កំពង់​ងូតទឹក​ចោមពុងសា​រ៉ុ​ង​នៅ​ក្នុង​បន្ទប់​ទឹកតែ​ម្នាក់ឯង ។​

​ឆ្លៀតពេល​នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ចាប់​អោប​ជន​រង​គ្រោះ​តែ​ពេល​នោះ​កូនប្រុស​របស់​ជន​រង​គ្រោះ​អាយុ​ប្រហែល​៣​ឆ្នាំ​ឃើញ​ក៏​យំ​ហើយ​ជនសង្ស័យ​ក៏​លែង​ជន​រង​គ្រោះ​រួច​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ​មក ។​

​លុះដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ភ្នំ​បាត បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ​ចុះ​ទៅ​កន្លែង​កើតហេតុ​នាំ​ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ