ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹងកើតឡើងទៀត​​ហើយ…មានអ្នកចង់​ថតសែល​ហ្វីទេ?

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ នឹង​មាន​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​នៃ ប្រាសាទអង្គរវត្ត​នា​ពេល​ព្រលឹម​ស្រាង​ៗ​កើត​ឡើងជា​ថ្មី​ទៀត​ហើយ ។…

ខេត្តសៀមរាប ៖ តាម​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ កញ្ញា ខាង​មុខ នឹង​មាន​ថ្ងៃ​រះ​ចំ​កំពូល​កណ្តាល​នៃ ប្រាសាទអង្គរវត្ត​នា​ពេល​ព្រលឹម​ស្រាង​ៗ​កើត​ឡើងជា​ថ្មី​ទៀត​ហើយ ។

ប្រភព​បន្ត​ថា បាតុភូត​ដ៏​អ​ស្ចា​រន​យ នឹង​អាច​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​នាំ​គ្នា​មក​ថត​ផ្តិត​យក​រូបភាព របស់​ថ្ងៃ​រះ​នេះ ​ជាមួយ​ប្រាសាទអង្គរវត្ត​ដ៏​ស្អាត​ដែល​មិន​ធ្លាប់​មាន ប្រសិនបើ​អាកាសធាតុ​អំណោយផល​ឱ្យ​មិន​មាន​ភ្លៀង​ធ្លាក់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ សម​រាត្រី (Equinox) តែងតែ​កើត​មាន​២​ដង គឺ​នៅ​រដូវប្រាំង (Vernal Equinox) កើត​ទ្បើ​ង​នៅ​ខែមីនា និង​សម​រាត្រី​រដូវវស្សា (Autumnal Equinox) កើត
ទ្បើ​ង​នៅ​ខែកញ្ញា ។ សម​រាត្រី​ជា​វេលា​មួយ ដែល​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្ទើរតែ​ស្មើ​ៗ​គ្នា​។ ក្រៅពី​នេះ ខែ​ខ្លះ​ថ្ងៃ​មាន​រយៈពេល​វែង​ជាង​យប់ ហើយ​ខ្លះ​ទៀត​យប់​មាន​រយៈពេល​វែង​ជាង​ថ្ងៃ​វិញ​។

ករណី​ពិសេស នៅ​អង្គរវត្ត វេលា​ថ្ងៃ​និង​យប់​មាន​រយៈពេល​ស្មើគ្នា​នេះ ព្រះអាទិត្យ​តែងតែ​រះ​ទ្បើ​ង​ចំ​កំពូល​កណ្តាល​នៃ​អង្គរវត្ត​នា​ព្រឹក​ព្រលឹម​ស្រាង​ៗ ។ ចំពោះ​សមរាត្រី រដូវវស្សា​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ព្រះ​អាទិត្យ​នឹង​រះ​ទ្បើ​ង​ចំ​កំពូល​កណ្តាល ដែល​យើង​អាច​មើលឃើញ​ពី​ក្លោ​ង​ទ្វារ​កណ្តាល​នៃ​គុក​តា​រាជ (​ក្លោ​ង​ទ្វារធំ​ខាងលិច​) ចាប់​ម៉ោង​៥​និង​៥០​នាទី ដល់​ម៉ោង​ប្រហែល​៧​ព្រឹក ថ្ងៃ​ដដែល​។

អត្ថបទសរសេរ ដោយ