ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដើរបិណ្ឌ​បាត្រ​ តាម​ពិតសុទ្ធតែក្លែងក្លាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​បន្លំ​ជា​សង្ឃ​ចំនួន​៥​នាក់ ដែល​ដើរ​បិណ្ឌ​បាត្រ​តាម​ទី​សារ​ធារ​ណៈ និង​ជា​ពិសេស​ទៀត​បិណ្ឌបាត​តាម​ផ្សារ​នោះ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន និង​ចាប់​ផ្សឹក​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ។…

រាជធានី​ភ្នំពេញ ៖ ជន​បន្លំ​ជា​សង្ឃ​ចំនួន​៥​នាក់ ដែល​ដើរ​បិណ្ឌ​បាត្រ​តាម​ទី​សារ​ធារ​ណៈ និង​ជា​ពិសេស​ទៀត​បិណ្ឌបាត​តាម​ផ្សារ​នោះ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​ឃាត់ខ្លួន និង​ចាប់​ផ្សឹក​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ។

លោក​គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ថា មាន​ព្រះសង្ឃ​ចំនួន​៥​អង្គ បាន​ដើរ​បិណ្ឌ​បាត្រ​នៅ​តាម​ទី​សាធារណៈ និង​ជា​ពិសេស​ទៀត បាន​ចូល​បិណ្ឌបាត​នៅ​តាម​ផ្សារ​ទើប​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ចាប់​បញ្ជូន​ទៅ​ផ្សឹក​នៅ​វត្ត​បទុម​វ​តី​រួចរាល់​ហើយ ទើប​បញ្ជូន​ទៅ​អប់រំ​នៅ​សាលា​ខណ្ឌដូនពេញ​ឲ្យ​ឈប់​ប្រព្រឹត្ត​ដូច្នេះ​តទៅ​ទៀត ទើប​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែង​ដោយ​មិន​ចាត់ការ​តាម​នីតិវិធី​នោះ​ទេ ។

ជន​បន្លំ​ជា​សង្ឃ​ដែល​ត្រូវ​ចាប់​ផ្សិ​ក​ចំនួន​៥​នាក់​ខាងលើ​នេះ​រួម​មាន ១-​ឈ្មោះ រដ្ឋ ឈុ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​ក្បាលដំរី ឃុំ​រោល​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បួស​នៅ​វត្ត​សាល​ព្រឹក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ២-​ឈ្មោះ ហឿ​ង ហន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បួស​នៅ​វត្ត​និគ្រោធ​ល័​ក្ខ (​ជ្រៃ​ហូរ​ព្នៅ​) ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ

៣-​ឈ្មោះ វណ្ណ វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បួស​នៅ​វត្ត​និគ្រោធ​ល័​ក្ខ​(​ជ្រៃ​ហូរ​ព្នៅ​) ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ៤-​ឈ្មោះ ផាត តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បួស​វត្ត​និគ្រោធ​ល័​ក្ខ​(​ជ្រៃ​ហូរ​ព្នៅ​) ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​៥-​ឈ្មោះ គឺ​ម លី​ម៉​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ដំបូក​ខ្ពស់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត បួស​នៅ​វត្ត​និគ្រោធ​ល័​ក្ខ​(​ជ្រៃ​ហូរ​ព្នៅ​) ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ