ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​សន្យា​ប្រឹងប្រែង​ទ្វេ​ដង​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា សម្រាប់​អាណត្តិ​ថ្មី​នេះ​សម្តេច​នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ពលរដ្ឋ ។ ការ​ប្រកាស​ជំហរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា សម្រាប់​អាណត្តិ​ថ្មី​នេះ​សម្តេច​នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ពលរដ្ឋ ។

ការ​ប្រកាស​ជំហរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បែប​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ផ្ញើសារ​ពី​ក្តី​លំបាក​របស់​ពួក​គាត់​ចូល​ទៅ​កាន់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ដោយ​ផ្ទាល់ ។ ជាង​នេះ​ទៀត ការ​ប្រកាស​នេះ​ស្រប​ពេល​ដែល​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​និង​រដ្ឋសភា ត្រូវ​បាន​រៀបចំ​ជា​ស្ថាពរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា​ថា «​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​ផ្ញើ​សារ​មក​កាន់​ខ្ញុំ​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​មាន​សារ​ខ្លះ​ជា​សារ​ជូនពរ និង​សារ​ខ្លះ​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​កូនក្មួយ ។ ទំនាក់​ទំនងជា​ប្រចាំ​របស់​បងប្អូន​និង​កូនក្មួយ គឺ​បាន​បង្ហាញ​ច្បាស់​ពី​មនោសញ្ចេតនា និង​ការ​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ដែល​បាន​លើកទឹកចិត្ត​ដល់​ខ្ញុំ​» ។សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា «​ពិត​ណាស់ សេចក្តីសុខ​របស់​បងប្អូន គឺជា​សុខទុក្ខ​ផ្ទាល់​របស់ខ្ញុំ ។ នៅ​ក្នុង​អាណត្តិនៃ​រាជរដ្ឋាភិបាល​ថ្មី​(២០១៨-២០២៣) គឺ​យើងនឹង​ខិតខំ​ប្រឹង ប្រែង​ទ្វេ​ដង​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​សាធារណៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ឆាប់ រហ័ស និង​មាន
ប្រសិទ្ធភាព​ខ្លាំង​ជាង​មុន​» ។
សូម​ជម្រាប​ថា ការ​សន្យារបស់​សម្តេច​តេ​ជោ ហ៊ុនសែន គឺ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មាន​តែគណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​គត់​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋរហូត​ទទួល​បាន​អាសនៈ​ក្នុង​សភា​ទាំង​១២៥ ក្នុង​ចំណោម​គណបក្ស​ចំនួន​២០​ដែល​ចូលរួម​។ ការ​តាម​សង្កេត ទោះបីជា​ប្រមុខ​រាជរ​ដ្ឋា​ភិបាល​បាន​ប្រកាស និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ក៏​ដូច​ជា​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​យ៉ាងណា​ក្តី ក៏​គេ​ឃើញ​មាន​មន្ត្រី​មួយ​ចំនួន​នៅតាម​មូលដ្ឋាន មិនសូវ​អើពើ​ឬ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ ដូច​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ​នោះ​ទេ ក្នុង​នោះ​មាន​ដូច​ជា​សេវា​នៅ​មន្ទីរពេទ្យ​រដ្ឋ ការ​ជួសជុល​ផ្លូវ ស្អាន ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ