ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាល​រស់នៅ​១​រយ​ឆ្នាំ​មិន​បាន​ស្មើនឹង​បណ្ឌិត​រស់នៅ​១​ថ្ងៃ

5 ឆ្នាំ មុន

បើ​និយាយ​ពី​ចំណង់​របស់​សត្វលោក ជា​បុថុជ្ជន​រមែង​កើត​មាន​គ្រប់​ខណៈ គ្រប់​វេលា ព្រោះតែ​អំណាច​នៃ​ការ​ស្រឡាញ់​អាយុជីវិត ស្រឡាញ់​ខ្លួនប្រាណ បុណ្យ​ស័​ក្តី កិត្តិយស សេចក្តី​ថ្លៃថ្នូរ​។ ទាំង​អស់នេះ​ជាដើម​ហេតុ​ចង​ឆ្វាក់​ចិត្ត​សត្វលោក​ឱ្យ​ខិតខំ​បំពេញការងារ​ផ្សេង​ៗ​ទាំង​តាម​ផ្លូវ​សុចរិត​ខ្លះ និង​តាម​ផ្លូវ​អាក្រក់​ខ្លះ…

បើ​និយាយ​ពី​ចំណង់​របស់​សត្វលោក ជា​បុថុជ្ជន​រមែង​កើត​មាន​គ្រប់​ខណៈ គ្រប់​វេលា ព្រោះតែ​អំណាច​នៃ​ការ​ស្រឡាញ់​អាយុជីវិត ស្រឡាញ់​ខ្លួនប្រាណ បុណ្យ​ស័​ក្តី កិត្តិយស សេចក្តី​ថ្លៃថ្នូរ​។ ទាំង​អស់នេះ​ជាដើម​ហេតុ​ចង​ឆ្វាក់​ចិត្ត​សត្វលោក​ឱ្យ​ខិតខំ​បំពេញការងារ​ផ្សេង​ៗ​ទាំង​តាម​ផ្លូវ​សុចរិត​ខ្លះ និង​តាម​ផ្លូវ​អាក្រក់​ខ្លះ ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ ។

ទោះជា​យ៉ា​ងា​ណា​បើ​តាម​លក្ខណៈ​ជាក់ស្តែង​ការ​ដែល​ចង់​សម្រេច​បំណង​ទាំងនោះ​ប្រហែលជា មិនមែន​ជា​ការ​ងាយ​ប៉ុន្មាន​ទេ ព្រោះ​ក្តី​ប្រាថ្នា​ដ៏​ប្រសើរ​ទាំង​អស់នេះ​កើត​ចេញពី​ចំណេះ ជំនាញ បូក​រួម​នឹង​ការ​ព្យាយាម​ផង​ដែរ បើ​បុគ្គល​មិន​បាន​ឆ្លងកាត់​ការ​សិក្សា​ឱ្យ​បាន​ខ្ពង់ខ្ពស់​ទេ ប្រហែលជា​គ្មាន​វាសនា​លើក​ជីវិត​ឱ្យ​បាន​ប្រសើរ​នោះ​ឡើយ ។

ដូច​ពុទ្ធភាសិត​លោក​ត្រាស់​បញ្ជាក់​ថា បុគ្គល​ល្ងង់​បើ​ទោះជា​រស់នៅ​១​រយ​ឆ្នាំ ក៏​មិន​បាន​ស្មើនឹង​ការ​រស់នៅ​សូ​ម្បី​តែ​មួយ​ថ្ងៃ​នៃ​ជីវិត​បណ្ឌិត​អ្នកប្រាជ្ញ​ផង។  ព្រោះ​ហេតុ​អ្វី? ព្រោះ​ជីវិត​បុគ្គល​ពាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រស់នៅ​ពោរពេញ​ទៅ​ដោយ​សេចក្តី​ប្រមាទ មិន​បាន​ទាញ​មក​ប្រយោជន៍​សម្រាប់​ខ្លួនឯង និង​អ្នក​ដទៃ​នោះ​ទេ ចំណែកឯ​ជីវិត​បណ្ឌិត​លោក​តែង​ប្រព្រឹត្ត​ឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយ ស្តី ស្តាប់ គឹ​ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​និង​អ្នក​ដទៃ​មិន​ដែល​មាន​សេចក្តី​ប្រមាទ ឬ​ធ្វេសប្រហែស​មួយ​ខណៈ​ណា​ឡើយ ។