ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងយូរ​ហើយ…តែ​​អ្នកភូមិ​​ចាប់​​​ភស្តុតាង​​ចៅអធិការវត្តកំពង់ក្តុល​នេះអត់បាន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ រឿងអាស្រូវ​ស្នេហ៍​របស់​ចៅអធិការ​វត្ត​កំពង់​ក្ដុល ដែល​លួចលាក់​មាន​ស្រី​ស្នេហ៍ ថែម​ទាំង​បង្កើត​បានកូនស្រី​ម្នាក់ ព្រមទាំង​សេព​គ្រឿងញៀន​ផង​នោះ បាន​ក្លាយជា​ការ​ពិត​ដូច​អ្វី​ដែល ​​​ពុទ្ធ​​បរិស័ទ​ចោទប្រកាន់ ។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ រឿងអាស្រូវ​ស្នេហ៍​របស់​ចៅអធិការ​វត្ត​កំពង់​ក្ដុល ដែល​លួចលាក់​មាន​ស្រី​ស្នេហ៍ ថែម​ទាំង​បង្កើត​បានកូនស្រី​ម្នាក់ ព្រមទាំង​សេព​គ្រឿងញៀន​ផង​នោះ បាន​ក្លាយជា​ការ​ពិត​ដូច​អ្វី​ដែល
​​​ពុទ្ធ​​បរិស័ទ​ចោទប្រកាន់ ។

ពេល​នេះ​ចៅអធិការ​វត្ត​អង្គ​នោះ ត្រូវ​បាន​អ្នក​ក​ស្រុក​តាម​ទាន់ ខណៈ​ពេល​កំពុង​តឺ​នុយ​ស៊ី​វិល​ស្អាតបាត​ជិះ​ម៉ូតូ​ជាមួយ​ស្រី​ស្នេហ៍ ចេញពីផ្ទះ​ត្រឡប់​ទៅ​វត្ត​វិញ នា​វេលា​ទៀប​ភ្លឺ ក្រោយ​ពេលដេក​រួមមេត្រី​ជាមួយ​គ្នា​ស្ទើរ​ពេញ​១​យប់​រួច​មក ។

អ្នក​ភូមិ​និយាយ​ថា ពេល​ឃាត់ខ្លួន​បាន​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់ និង​ព្រះ​អនុគណ​ខណ្ឌដង្កោ​ផ្សឹក​រួចរាល់ ក៏​បន្ត​ប្រគល់​ជូន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​ច្បាប់ ។

ដោយឡែក​ នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជាក់​ថា ចៅអធិការ​អង្គ​នោះ​ ពិតជា​បាន​ស្លៀកពាក់​បន្លំ​ជា​គ្រហស្ថ ចេញ​ក្រៅ​វត្ត​ពិតមែន ប៉ុន្តែ​មិន​បាន​ជិះ​ម៉ូតូ​ជាមួយ​ស្រី​ទេគឺ​លោក​ដើរ ព្រោះ​ផ្ទះ​របស់​ស្រី​ស្នេហ៍​រូប​នោះ​ ស្ថិត​នៅ​ចម្ងាយ​ពី​វត្ត​ប្រមាណ​១​ពាន់​ម៉ែត្រ​ប៉ុណ្ណោះ ។ លុះ​ពេល​ដើរ​ត្រឡប់​មក​វិញ ក៏​ត្រូវ​បាន​អ្នក​ភូមិ​ចាប់ខ្លួន​តែ​ម្ដង កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ កញ្ញា នៅ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ។

ចៅ​អធិការ​ខាងលើ​ នាម មា​ជ សុវណ្ណ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​លួចលាក់​មាន​ស្នេហា​ជាមួយ​ស្រី្ត​ម្នាក់​រហូត​មានកូន​ស្រី​ម្នាក់ អាយុ​២​ឆ្នាំ ពេល​នេះ ​ត្រូវ​បាន​ផ្សឹក​នឹង​បណ្តេញ​ចេញពី​វត្ត​ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា នៅ​ក្នុង​វត្ដ​ស្លែង ដែល​ជា​វត្ត​ព្រះ​អនុគណ​ខណ្ឌ នៅ​សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

អ្នក​ភូមិ​បាន​និយាយ​ថា ចៅអធិការ​វត្ត​កំពង់​ក្ដុល​រូប​នេះ​ បាន​លួច​មាន​ស្នេហា​លួចលាក់​ជាមួយ​ស្ត្រី​ម្នាក់
នៅ​ក្នុងភូមិ​ខ្វិត អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ រហូត​បានកូន​ស្រីម្នាក់ ។ តាម​ការ​ចោទប្រកាន់​ថា បាន​សេព​គ្រឿងញៀន​ថែម​ទៀត​ផង ដែល​កន្លង​មក ​ពួក​គាត់​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត បានដឹង​រឿង​ទាំងអស់ ។

មិនតែប៉ុណ្ណោះ​ បាន​ស្នើ​សុំ​ឲ្យ​មានការ​ចាប់​ផ្សឹក​ច្រើន​ដង​ហើយ​ដែរ ប៉ុន្តែ​មិន​បាន​ជោគជ័យ ព្រោះ​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដែល​អាច​ចោទប្រកាន់ ។ ជាក់ស្ដែង កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០១៨​កន្លង​ទៅ ពួក​គាត់​បាន​ធ្វើការ​រ​ប្រមូលផ្តុំ​គ្នា​តវ៉ា និង​បណ្ដេញ​សង្ឃ​អង្គ​នេះ ចេញពី​វត្ត​ម្ដង​រួច​មក​ហើយ​ដែរ បន្ទាប់​ពី​បានឃើញ​វី​ដេ​អូ​សង្ឃ​ខាងលើ​ ប្រឡែង​គ្នា​ជាមួយ​កូនស្រី​ម្នាក់ ប៉ុន្តែ​ពេល​នោះ​មិន​បាន​សម្រេច​ឡើយ ដោយ​ខាង​ព្រះ​អនុគណ​ខណ្ឌ​បាន យក​សំណុំរឿង​ទៅ​ធ្វើការ​ស៊ើបអង្កេត​សិន​ទើប​សម្រេច​ជា​ក្រោយក៏​ស្ងាត់​វិញ​​​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​គ្មាន​ចំណាត់ការ ទើប​ពួក​គាត់​សម្រេច​ធ្វើការ​តាម​ដានចៅអធិការ​វត្ត​អង្គ​នេះ​ដោយ​ខ្លួនឯង រហូត​ដល់​ពេល​កើតហេតុ បាន​ប្រទះ​ឃើញ​ចៅអធិការ​នេះ​ស្លៀកពាក់​ជា​គ្រហស្ថ ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​ស្រី​ស្នេហ៍​ចេញពីផ្ទះ​របស់​នាង នៅ​ភូមិ​ខ្វិត​ឆ្ពោះ​មក​កាន់​វត្ត​កំពង់​ក្ដុល​វិញ ទើប​ឃាត់ខ្លួន​ប្រគល់​ជូន​អាជ្ញាធរ​សង្កាត់ និង​ព្រះ​អនុគណ​ខណ្ឌ​ធ្វើការ​ផ្សឹក​ចាក​សិក្ខាបទ និង​បណ្ដេញ​ចេញពី​វត្ត​តែ​ម្ដង ។

ចំណែក​នគរបាល​ខណ្ឌដង្កោ​បាន​និយាយ​ថា ចៅអធិការ​អង្គ​នោះ​ ពិតជា​បាន​ប្រព្រឹត្ត​កំហុស​បែប​នឹង​មែន ដោយនៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៧ កញ្ញា បាន​ដោះ​ស្បង់​ចីវរ​ស្លៀកពាក់​បន្លំ​ជា​គ្រហស្ថ រួច​បាន​ដើ​េ​ចេញពី​ក្នុង​វត្ត​ ឆ្ពោះទៅ​ជួប​ស្រី​ស្នេហ៍​ដល់​ផ្ទះ នៅ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ។

បន្ទាប់​ពី​ដេក​នៅផ្ទះ​ស្រី​ស្នេហ៍​ស្ទើរ​ពេញ​មួយ​យប់​មិនដឹង​ធ្វើ​អី​ខ្លះ​ទេ រហូត​ដល់​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ កញ្ញា ទើប​ចាកចេញ​ត្រឡប់​មក​វត្ត​វិញ ហើយ​ក៏​ត្រូវ​បាន​អ្នកស្រុក​ចាប់ខ្លួន​តែ​ម្តង ។ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​វត្ត​ព្រះ​អនុគណ​ខណ្ឌដង្កោ គឺ​វត្ត​ស្លែង​ហើយ​ត្រូវ​បាន​គណៈសង្ឃ​ចាប់​ផ្សឹក​រួចរាល់​ហើយ ទើបបាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ តាម​រយៈ​ការ​ពិនិត្យ​ទឹកនោម​អតីត​សង្ឃ​អង្គ​នេះ មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ប្រាកដ​មែន ។

ពិតជា​មានរឿង​អាស្រូវ​ប៉ះពាល់​ដល់​កិត្តិយសធ្ងន់ធ្ងរ​ណាស់​ ក្នុង​នាម​ជា​គ្រូ​ចៅអធិការ​វត្ត​មួយ​អង្គ​មិន​គប្បី​ឈ្លក់​វង្វេង​បែប​នេះ​ទេ ។ គេ​ថា បើ​ចង់បាន​ប្រពន្ធ តើ​បួស​ធ្វើ​អ្វី? ឬ​មួយ​ក៏​មានគំនិត​ បន្លំ​សន្សំ​លុយ​ងាយ​ៗ​ក្នុង​នាម​ជា​ស្រែបុណ្យ​។ សកម្មភាព​បែប​នេះ ធ្លាក់​នរក​ទាំង​រស់​មែន​ ទីបំផុត​រឿងអាស្រូវ​កេរ្តិ៍​នេះ ​គេច​មិន​ផុត​ឡើយ ៕

អត្ថបទសរសេរ ដោយ