ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​ឯនាយ​សមុទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមូល​អ្នកគាំទ្រ ឯសម រ​ង្ស៊ី បំបែកបំបាក់​ផ្ទៃក្នុង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ប្រកាស​ស្វាគមន៍​គ្រប់​គណបក្ស​នយោបាយ ក្នុង​ការ​ប្រកួតប្រជែង​តាម​លទ្ធិ​ប្រ​ធិ​ប​តេ​យ្យ​ដើម្បី​អំណាច​ដោយ​គ្មាន​គម្រោង​ឬ​ផែនការ​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ​ទេ ។ ការ​លើក​ឡើង​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ប្រកាស​ស្វាគមន៍​គ្រប់​គណបក្ស​នយោបាយ ក្នុង​ការ​ប្រកួតប្រជែង​តាម​លទ្ធិ​ប្រ​ធិ​ប​តេ​យ្យ​ដើម្បី​អំណាច​ដោយ​គ្មាន​គម្រោង​ឬ​ផែនការ​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ​ទេ ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​គណបក្សប្រឆាំងត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល ដោយសារ​ទ​ង្វើ​ក្បត់ជាតិ​របស់​មេដឹកនាំ​គណបក្ស​នេះ ដែលចូល​ដៃ​ជាមួយ​បរទេស​ដើម្បី​ផ្តួលរំលំ​រាជរ​ដ្ឋា​ភិបាល​ស្របច្បាប់ កើត​ចេញពី​ការ​បោះ​ឆ្នោត ។លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៨ ខែកញ្ញា​ថា ដើម្បី​ផ្តល់​ក្តី​ស្រឡាញ់​ជូន​ជាតិមាន​តែ​ផ្លូវ​ម្យ៉ាង គឺ​នាំ​គ្នា​ដើរ​តាម​គន្លង​នៃ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ និង​ខិតខំ​គោរព​និង​អនុវត្ត​ច្បាប់​ដើម្បី​ពង្រឹង​នីតិរដ្ឋ ទើប​សង្គម​កម្ពុជា​យើង​អាច​ធានា​បាន​យុត្តិធម៌​សង្គម ហើយ​មាន​សុខដុម​នី​យ​កម្ម ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​តាម​ប្រព័ន្ធតេ​ឡេ​ក្រាម​ថា «​ក្នុង​ការ​ប្រកួតប្រជែង​ន​យោបាយ គប្បី​នាំ​គ្នា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ នោះ​ទើប​មាន​យុត្តិធម៌និង​សមធម៌​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​និង​អ្នកនយោបាយ​» ។លោក​លើក​ឡើង​ថា បើ​គ្រាន់តែ​ដើម្បី​ឈ្នះបាន​អំណាច ហើយ​ងាក​ចេញពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ស្រវាឱប​យក​ផែនការ​បរទេស​មក​អនុវត្ត​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នោះ ជា​រឿង​ដែល​ទាំងអស់​គ្នា​មិន​អាច​ទទួលយក​បានជា​ដាច់ខាត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខានមិនបាន ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា គប្បី​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​ខាង លើ​នេះ ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ​ជៀសវាង​ជ្រុល​ដំណើរ​ហើយ ស្រាប់តែ​មក​នាំ​គ្នា​ស្រែក អំពាវនាវ​រក​ការ​ចរចា​ដើម្បី​របស់​ដែល​ហៅ​ថា​សម្របសម្រួល​នយោបាយ ដើម្បី​ជានា​គ្នា ដើម្បី​ផ្តល់​សេចក្តី​ស្រឡាញ់​ជូន​ជាតិ​នោះ ។
លោក សុខ ឥ​សាន សង្កត់ធ្ងន់​ថា «​ការ​ផ្តល់ក្តី​ស្រឡាញ់​ជូន​ជាតិ មិនមែន​ដោះស្រាយ​ដោយ​រំលោភច្បាប់​នោះ​ទេ ។ បើ​ដោះស្រាយ​បញ្ហា​ដោយ​រំលោភច្បាប់ តើ​យក​នីតិរដ្ឋ​ទៅ​ទុក​នៅ​ឯណា? ហើយ​ឯណា​ទៅ​យុត្តិធម៌​សង្គម​នោះ? បើ​យ៉ាង​ដូច្នេះ តើ​ការ​គ្រប់គ្រង​ប្រទេស​និង​សង្គម​នឹង​ទៅ​ជា​យ៉ាងណា អាច​ធានា​បាន​សន្តិភាព ស្ថិរភាពនយោបាយ និង​សន្តិសុខ​សុវត្ថិភាព​ប្ញ​ទេ?​» ។

លោក សុខ ឥ​សាន បាន​លើក​ឡើង​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ជូន​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​មាន​អំពើ​និង​សកម្មភាព​អនាធិបតេយ្យ​ក្នុង​សង្គម​ជា​ដាច់ខាត ហើយ​គ្មាន​ការ​សម្របសម្រួល​ណាមួយ​ជាមួយ​ជន និង​ក្រុម​ជនល្មើស​ច្បាប់​ឡើយ ។ ការ​ថ្លែង​របស់​លោក សុខ ឥ​សាន នេះ​មិន
ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ពី​អតីត​គណបក្សប្រឆាំង ដែល​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស​នោះ​ទេ​ដើម្បី​បង្ហាញ​ថា តើ​ដើម្បី​ផ្ដល់​ការ​ស្រឡាញ់​ជូន​ជាតិ​ត្រូវ​ឈរ​លើ​កត្តា​អ្វីខ្លះ ?

ចំណែក​អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក បាន​ធ្វើការ​សង្កេត​ទៅ​លើ លោក សម រ​ង្ស៊ី ថា​ជា​អ្នកនយោបាយ​ឆេវឆាវ​បំបែក​បំបាក់​ផ្ទៃក្នុង​គណបក្ស ខុស​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កៀរគរ​អ្នកគាំទ្រ​របស់​ខ្លួន ។លោក សុខ សុគន្ធ ហៅ ជេ​ម សុខ អ្នកវិភាគ​នយោបាយ បាន​លើក​ឡើង​តាម​រយៈ​វី​ដេ​អូឃ្លី​ប នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា​ថា លោក សម រ​ង្ស៊ី ជា​មនុស្ស​ចិត្ត​ឆេវឆាវ​ណាស់ ពិសេស​នោះ​ក្នុង​គណបក្ស លោក​បាន​បំបែកបំបាក់​ផ្ទៃក្នុង​ដោយ​ចោទ​កូនចៅ និង​មិន​ទុកចិត្ត​គ្នា​ជាដើម ។លោក​បាន​បញ្ជាក់​ថា «​លោក សម រ​ង្ស៊ីដឹង​ថា​ពលរដ្ឋ​នៅ​ក្រៅ​ស្រុក​គ្មាន​បោះ​ឆ្នោត​បានមួយ​សន្លឹក​សម្រាប់​គណបក្ស​គាត់​ទេ ដូច្នេះ​គាត់ទៅ​ជួប​ខ្មែរ​នៅ​ក្រៅប្រទេស ដើម្បី​ប្រមូល​ស្រោមសំបុត្រ​(​លុយ​) ហើយ​លុយ​ប្រមូល​បាន​គាត់​មិន​បាន​ធ្វើ​សម្រាប់​សង្គម​ទ េ​គឺ​ចូល​ហោ​បៅ​៉​ខ្លួន​» ។ លោក​បន្ត​ថា លោក សម រ​ង្ស៊ី នៅ​ពេល​មិន​ពេញចិត្ត​បុគ្គល​ណាមួយ​នៅ​ក្នុង​គណបក្ស បាន​ចោទប្រកាន់​ថា​ក្បត់បក្ស ដែល​ករណី​នេះ​បានធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួនរ​ត់ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​មិន​វិល​ចូល​គណបក្សប្រឆាំង​វិញ​ទេ ។

លោក ជេ​ម សុខ បញ្ជាក់​ថា «​អ្នក​ធ្វើ​ន​យោបាយ​មិន​ដែល​រុញ​មនុស្ស​ទៅ​រស់នៅ​ម្ខាង​ទៀត​នោះ​ទេ ។ ជាក់ស្តែង សម្តេច ហ៊ុន សែន គាត់​កាច​មែន ប៉ុន្តែ​ដល់​មានកម្ម​វិធី​គាត់​ចែក​អំណោយ ហូប​បាយ គាត់​សួរសុខទុក្ខ​ប្រជាជន​… ហើយ​អ្នក​ដែល​ធ្វើការ​មិនកើត គាត់​ឲ្យ​ធ្វើ​ទីប្រឹក្សា​អី​ុ​ចឹ​ងទៅ​» ។ លោក ជេ​ម សុខ បាន​ឲ្យ​ដឹង​ថា គំនិត​នយោបាយ​ការ​ឲ្យ​មនុស្ស​នៅ​ទំនេរ ដោយ​ផ្តល់​តួនាទី គឺ​កុំ​ឲ្យ​ទៅ​ចូលរួម​ជាមួយ​បក្ស​ម្ខាង​ទៀត គឺជា​យុទ្ធសាស្ត្រ​នយោបាយ​ល្អ «…» តែងតាំង​អ្នក​នេះ អ្នក​នោះ បំពាក់​ផ្កាយ​ជាដើម ទោះបីជា​មិន​ធ្វើ​អ្វី​ក៏​ដោយ ។ អ្នកវិភាគ​រូប​នេះ​និយាយ​ថា «​អុ​ី​ចឹ​ង​ត្រូវ​ដឹង​ថា សម្តេច ហ៊ុន សែន ជា​អ្នកក្លាហាន​ប្រថុយ ចំណែក​លោក សម រ​ង្ស៊ី ជា​អ្នកក្លាហាន​ខាង​សម្តី ។ សម្តេច ហ៊ុន សែន ឲ្យ​តែ​ឃើញ​ប្រឡោះ​វាយ​ហើយ ចំណែក​លោក សម រ​ង្ស៊ី ក្លា​សម្តី ឃើញ​ប្រឡោះ​ចាក់​តាម​រយៈ​សម្តី ហើយ​ចាក់​ឲ្យ​កៅ្ត​» ។

លោក​បន្ត​ថា សម្តេច​តេ​ជោ ហ៊ុន សែន ជា​អ្នកនយោបាយ​ពូកែ​ប្រើ​ល្បិច​ខាង​នយោបាយ ហើយ​ប្រើ​នយោបាយ​ថ្មី​ៗ​ជា​និច្ច​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍ ដោយ​មិន​ទុក​ឲ្យ​អស់​ក្រឡា​ដើរ​នោះ​ទេ ។ លោក សម រ​ង្ស៊ី ពូកែ​ចាក់​ចំណុច​ធ្វើ​ឲ្យ​សម្តេច​តេ​ជោ ឆាប់​ខឹង ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​អ្នក​ដែល​ពូកែ​ចាក់​នោះ មិន​ដែល​ទទួល​បាន​លទ្ធផល​ទេ​គឺ​រត់ចោលស្រុក ។ លោក ជេ​ម សុខ បាន​លើក​ឡើង​ថា លោក សម រ​ង្ស៊ី គឺជា​មនុស្ស​ដែល​ពូកែ​និយាយ​បោកប្រាស់អ្នកគាំទ្រ រហូត​ដល់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល​ដោយ​គ្មាន​សល់​អ្វី​ទាំងអស់ រួម​ទាំងអ្នកនយោបាយ​១១៨​នាក់​ក៏​ត្រូវ​បញ្ឈរជើង​ក្នុងការ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ​ផង​ដែរ ។ អ្នកវិភាគ​រូប​នេះ​បាន​អះអាង​ថា ការ​ធ្វើនយោបាយ​របស់​លោក សម រ​ង្ស៊ី គឺ​ចាញ់​អស់ រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​ដើរតួ​ជាគណបក្សប្រឆាំង ហើយ​គ្មាន​ទទួល​បាន​អ្វី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ