ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម្ល៉ឹង…​ស្រីៗកេនយ៉ាត្រូវរួមភេទដើម្បីបានសំឡី​អនាម័យមកប្រើ

5 ឆ្នាំ មុន

តាម​ប្រភព​ Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជា​ច្រើន​នៅ​ប្រទេស​កេ​ន​យ៉ា ត្រូវ​បង្ខំចិត្ត​ប្រគល់​ខ្លួនឱ្យចាស់​ៗ​រួម​ភេទ​ជាមួយ ជា​ថ្នូរ​នឹង​សំឡី​អនាម័យ​ ។ ការ​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ Unicef បាន​រក​ឃើញ​ថា…

តាម​ប្រភព​ Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​ជា​ច្រើន​នៅ​ប្រទេស​កេ​ន​យ៉ា ត្រូវ​បង្ខំចិត្ត​ប្រគល់​ខ្លួនឱ្យចាស់​ៗ​រួម​ភេទ​ជាមួយ ជា​ថ្នូរ​នឹង​សំឡី​អនាម័យ​ ។ ការ​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ Unicef បាន​រក​ឃើញ​ថា ៦៥%​នៃ​ស្រី​ៗ ​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ Kibera ត្រូវ​បាន​ប្តូរ​ខ្លួន​ជាមួយនឹង​សំឡី​អនាម័យ​ ។

លោក Andrew Trevett ប្រធាន​អង្គការ Unicef នៅ​កេ​ន​យ៉ា ខាង​ផ្នែក​ទឹក​ស្អាត​និង​អនាម័យ បាន​មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន The Independent ថា ស្រី​ៗ​ជា​ច្រើនបាន​រួម​ភេទ​ជាមួយនឹង​អ្នក​រត់​ម៉ូតូឌុប ដោយសារ​តែ​មាន​មូលហេតុ​ពីរ​ ។

ទី១-គឺ​មក​ពី​ភាព​ក្រីក្រ និងទី២-​មក​ពី​ត្រូវ​ពឹង​គេ​យក​សំឡី​អនាម័យ​មក​ឱ្យ ​។ នេះ​ក៏​ដោយសារ​តែ​នៅ​ភូមិ​របស់​គេគ្មាន​ឡើយ​គ្រឿង​អនាម័យ​បែប​នេះ ​។ មាន​អ្នកខ្លះ ​ត្រូវ​ប្រើប្រាស់​ក្រណាត់​អាវ​ចាស់​ៗ រោម​មាន់ ក្រដាស​កាសែត​​ចាស់ និងដី​ភក់ មក​ទ្រាប់​ធ្វើ​ជា​សំឡី​អនាម័យ​ ។ អ្នកខ្លះ​ទៀត ត្រូវ​ជីករណ្តៅ​មួយ ដើម្បី​អង្គុយ​​បង្ហូរ​ឈាមរដូវ​ឲ្យ​អស់ ក្នុង​រយៈពេល​ជា​ច្រើន​ថ្ងៃ​។

បញ្ហា​នេះ ​គឺជា​រឿង​ចោទ​យ៉ាង​សំខាន់ ដែល​ត្រូវ​ដោះស្រាយ​ភ្លាម​ៗ​ ។ នា​ពេល​នេះ ដោយសារ​តែ​មានការ​ជ្រោមជ្រែង​ពី​សំណាក់​រដ្ឋាភិបាល និងអង្គការ Unicef ក្មេង​ស្រី​ចំនួន​៩ម៉ឺន​​នាក់ និងសាលា​ទាំង​៣៣៥​កន្លែង មានការ​ប្រើប្រាស់​សំឡី​អនាម័យបាន​​ទូលំ​​ទូលាយ​ហើយ ​៕

អត្ថបទសរសេរ ដោយ