ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ត្រី​១​គ្រឿង​បើក​លឿន​ពេក ចូល​ទៅ​កម្ទេច​ផ្ទះ​អ្នកស្រុក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារ​តែ​រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​អ្នក​លក់ដូរ​មួយ​កន្លែង បណ្តាល​ឲ្យ​កុមា​រា​ម្នាក់​បាន​រង​របួសធ្ងន់…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ដោយសារ​តែ​រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​អ្នក​លក់ដូរ​មួយ​កន្លែង បណ្តាល​ឲ្យ​កុមា​រា​ម្នាក់​បាន​រង​របួសធ្ងន់ និង​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ទៀត​របួសស្រាល​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រុ​ង​ចំណុច​ដំរី​ស ស្ថិត​ក្នុង ភូមិ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​នគរបាល ក្រុង​កំពង់ឆ្នាំង បាន​ទៅ​ពិនិត្យ និង​ធ្វើការ​វាស់វែង​ដល់​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​៖ រថយន្ត​បង្ករ​គ្រោះថ្នាក់​ខាងលើ​នេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-8591 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​។ ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​មានឈ្មោះ ចែ ប៉ុក អាយុ​៤៥​ឆ្នាំ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្ក​ខាងលើ បាន​បើក​ដឹក​ត្រី​ពី​ទិស​ខាងជើង​ទៅ​ត្បូង​គឺ​ឆ្ពោះទៅ​ក្រុងភ្នំពេញ​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវបែក​ជា​៤ រថយន្ត​បាន​គេច​ពី​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ដុ​ង​ដា​ឌ្រី​ម ពាក់​ស្លាក​លេខ 1D-1869 បើកបរ​ដោយ​ឈ្មោះ កុយ ថា​ន់ អាយុ​៥៩​ឆ្នាំ ភេទ​ប្រុស រស់នៅ​ក្នុងភូមិ​ទួល​ខ្សាច់ បាន​ឆ្លងកាត់​ពី​លិចទៅ​កើត ផ្លូវបែក​ជា​៤ ក៏​ត្រូវ​រថយន្ត​កៀរ​ដួល ហើយ​រថយន្ត​ក៏​បាន​ជ្រុល​ចង្កូត​បុក​ធ្លាយ​ចូល​ដល់​ក្នុងផ្ទះ​អ្នក​លក់ដូរ នៅ​ខាងឆ្វេង​ដៃ បណ្តាល​កៀប​ជាប់​រថយន្ត​នឹង​ប្រឡោះ​ទ្វារផ្ទះ​តែ​ម្តង​។

ក្នុង​ហេតុ​ការ​ខាងលើ​បង្ក​ឲ្យ​កុមា​រា​ឈ្មោះ អឿ​ន ចំ​រ៉ុ​ង អាយុ​១២​ឆ្នាំ នៅ​ក្នុងផ្ទះ​បាន​រង​របួសធ្ងន់ ចំណែក​បុរស​អ្នក​បើក​ម៉ូតូ​ឈ្មោះ កុយ ថា​ន់ បាន​រង​របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ចំណែក​អ្នកបើកបរ​រថយន្ត ក្រោយ​ពេល​កើតហេតុ បាន​ចុះ​រត់គេច​ខ្លួន​បាត់​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ​។ ដោយឡែក​ផ្ទះ​របស់​ចែ​ប៉ុក បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ជាមួយនឹង​ទំនិញ​ជា​ច្រើន​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ​។

ករណី​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​តាម​នីតិវិធី និង​បាន​អូស​យក​រថយន្ត ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​។ ករណី​គ្រោះថ្នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​និយាយ​ថា មក​ពី​រថយន្ត​បើក​លឿន​ពេក​លើស​ល្បឿន​កំណត់​នៅ​ក្នុង​ក្រុង ពេល​ជួប​ឧបសគ្គ​ជាន់​ហ្វ្រាំង​មិន​ជាប់​ព្រោះតែ​ដឹង​ធ្ងន់​លើស​ចំណុះ​។ ចំណែក​អ្នក​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ក៏​មិន​បាន​ប្រុង​ប្រយ័ត្ន ទើប​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ