ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់ លួច​កាបូប​លោកស្រី​ឧត្តមសេនីយ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បុគ្គលិក​ពេទ្យ​ចាប់ខ្លួន បន្ទាប់​ពី​នាំ​ប្រពន្ធ និង​កូន​មក​ពេទ្យ ហើយ ធ្វើ​សកម្មភាព​លួច​កាបូប​លោកស្រី​ឧត្តមសេនីយ៍ ឃឹម រ៉ា​នី ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​បុគ្គលិក​ពេទ្យ​ចាប់ខ្លួន បន្ទាប់​ពី​នាំ​ប្រពន្ធ និង​កូន​មក​ពេទ្យ ហើយ ធ្វើ​សកម្មភាព​លួច​កាបូប​លោកស្រី​ឧត្តមសេនីយ៍ ឃឹម រ៉ា​នី ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ពន្លឺ​ហើយ​ត្រូវ​បាន​គេ​ទាន់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​៤០​នាទី រសៀល ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ពន្លឺ ដែល​ស្ថិត​នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឡូ​ច ណេ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​កប់​កណ្តឹង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២U-០៧៦២​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនសង្ស័យ​រួម​ទាំង​ប្រពន្ធ និង​កូន​តូច​ប្រុស​២​នាក់ យក​ពេទ្យ​ដោយ​ប្រាប់​ថា​ក្តៅខ្លួន​។ ខណៈនោះ​ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​លួច​កាបូប​ប្រាក់​ដែល ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ទៅ​ពិនិត្យ​អ្នកជំងឺ​ហើយ​ទុក​នៅ​លើ​ក្បែរ​គ្រែ​។

នៅ​ក្នុង​សកម្មភាព​លួច​នោះ ត្រូវ​បាន​ម្ចាស់​បុគ្គលិក​ពេទ្យ​ម្នាក់​ឃើញ​ទាន់​ឃាត់ខ្លួន ព្រមទាំង​ដកហូត​បាន​កាបូប​នោះ​មក​វិញ​។ នៅ​ក្នុង​កាបូប​នោះ​រួម​មាន​៖ ប្រាក់​ចំនួន​២.៨០០​ដុល្លារ ,​លុយ​ខ្មែរ​មួយ​លាន​រៀល​,​ទូរស័ព្ទ​៧​គ្រឿង ក្នុង​នោះ ម៉ាក​សាំ​ស៊ុ​ង​៥​គ្រឿង អាយ​ហ្វូ​ន​២​គ្រឿង​។ បន្ទាប់​ពី​ត្រូវ​ចោរលួច លោកស្រី ឃឹម រ៉ា​នី ម្ចាស់ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព ពន្លឺ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ​៕


https://youtu.be/a4bD4CTl08E

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ