ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​ឡាវ​៦​នាក់ ក្រោយ​លួច​ចូល​កា.ប់​ឈើ​នៅ​ដី​ខ្មែរ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​ឡាវ​បាន​បញ្ជូន​ជនជាតិ​ឡាវ​៦​នាក់ មក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង​នា​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ២០១៨ ក្រោយ​ចាប់ខ្លួន​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​បាន​នាំ​យក​ឈើ​ទៅ​កាន់​ទឹកដី​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​ឡាវ​បាន​បញ្ជូន​ជនជាតិ​ឡាវ​៦​នាក់ មក​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង​នា​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ២០១៨ ក្រោយ​ចាប់ខ្លួន​ដែល​បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ និង​បាន​នាំ​យក​ឈើ​ទៅ​កាន់​ទឹកដី​ប្រទេស​ឡាវ​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ០៥០ និង​០៥១​។

តាម​ការ​ឲ្យ​ដឹង​ថា ជនជាតិ​ឡាវ​៦​នាក់​នោះ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​វរៈ​ការពារ​ព្រំដែន​គោក​៧០១ និង​កម្លាំងយោធា​អនុ​សេនា​តូច​ទី​១​ក្នុង​កងអនុសេនាធំ​ទី​២​នៃ​ទី​បញ្ជា​ផ្នែក​សឹង​រង​សក​រុក​សៀម​ប៉ា​ង​។ បច្ចុប្បន្ន​ជនជាតិ​ឡាវ​ទាំង​៦​នាក់​កំពុង​ស្ថិត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិ​វិ​ស្តី​ពី​ច្បាប់​អន្តោប្រវេសន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ