ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោមើល​ចុះ… ឃាតករ​ធម្ម​ជាតិ​សម្លា.ប់​មនុស្ស​យ៉ាង​តិច​៣១​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តំបន់​ជា​ច្រើន​នា​ភាគ​អាគ្នេយ៍​អា​មេ​រិ​ក មក​ដល់​ថ្ងៃ​ទី​១៧​កញ្ញា​នៅ​តែ​មានទឹក​ជន់​លិច ក្រោយ​ការ​វាយប្រហារ​របស់​ព្យុះ​FLORENCE ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣១​នាក់ ហើយ​បង្ក​ការ​ខូចខាត​ដែល​អាច​មាន​ដល់​ច្រើន​ពាន់​លាន​ដុល្លារ។ ព្យុះ​FLORENCE​ដែល​ពេល​នេះ​ចុះ​ថមថយ​កម្លាំង​មក​ជា​វិ​សម្ពាធ​ត្រូ​ពី​កាល់ បាន​បោក​បក់​ទៅ​ទិសឦសាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋកា​រូ​លី​ន​ខាងជើង​និង​ខាងត្បូង ព្រមទាំង​នៅ​ភាគ​ខាងលិច​រដ្ឋ​វៀជី​នៀ​។​រដ្ឋ​វៀជី​នៀ​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ខ្យល់​កំបុតត្បូង​ទាំងឡាយ​សម្រាប់​ភាគ​កណ្ដាល​រដ្ឋ​នោះ​។​អាជ្ញាធរ​ខ្លាច​មានការ​បាក់​ដី…

សហរដ្ឋអាមេរិក ៖ តំបន់​ជា​ច្រើន​នា​ភាគ​អាគ្នេយ៍​អា​មេ​រិ​ក មក​ដល់​ថ្ងៃ​ទី​១៧​កញ្ញា​នៅ​តែ​មានទឹក​ជន់​លិច ក្រោយ​ការ​វាយប្រហារ​របស់​ព្យុះ​FLORENCE ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣១​នាក់ ហើយ​បង្ក​ការ​ខូចខាត​ដែល​អាច​មាន​ដល់​ច្រើន​ពាន់​លាន​ដុល្លារ។

ព្យុះ​FLORENCE​ដែល​ពេល​នេះ​ចុះ​ថមថយ​កម្លាំង​មក​ជា​វិ​សម្ពាធ​ត្រូ​ពី​កាល់ បាន​បោក​បក់​ទៅ​ទិសឦសាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋកា​រូ​លី​ន​ខាងជើង​និង​ខាងត្បូង ព្រមទាំង​នៅ​ភាគ​ខាងលិច​រដ្ឋ​វៀជី​នៀ​។​រដ្ឋ​វៀជី​នៀ​ចេញ​ការ​ប្រកាស​អាសន្ន​ពី​ខ្យល់​កំបុតត្បូង​ទាំងឡាយ​សម្រាប់​ភាគ​កណ្ដាល​រដ្ឋ​នោះ​។​អាជ្ញាធរ​ខ្លាច​មានការ​បាក់​ដី ការ​បាក់​ទំនប់​ឬ​ទឹកស្ទឹង​ជោរជន់​ថ្មី​ៗ​។

នៅ​កា​រូ​លី​ន​ខាងជើង​អាជ្ញាធរ​រៀបរាប់​ពី​មនុស្ស​ស្លាប់​២៥​នាក់​។​មនុស្ស​៦​នាក់​ទៀត​ស្លាប់​នៅ​កា​រូ​លី​ន​ខាងត្បូង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ