ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​នាំ​គ្នា​ផឹក​ទឹកតែ​…​ស្ងាត់​មាត់​ល្អ​ណាស់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ការ​ដេញថ្លៃ​ផ្លូវ​ចំនួន​២​ខ្សែ ក្នុង​តម្លៃ​ជាង​១០០​លាន​រៀល នៅ​សាលាស្រុក​ក្រូចឆ្មារ​នា​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០១៨ ត្រូវ​បាន​គេ​មើលឃើញ​ថា ការ​ដេញ​នោះ​មិន​មាន​តម្លាភាព​នោះ​ទេ សង្ស័យ​ត្រូវ​ទឹកតែ…

ខេត្ត​ត្បូងឃ្មុំ ៖ ការ​ដេញថ្លៃ​ផ្លូវ​ចំនួន​២​ខ្សែ ក្នុង​តម្លៃ​ជាង​១០០​លាន​រៀល នៅ​សាលាស្រុក​ក្រូចឆ្មារ​នា​ព្រឹក​ថ្ងៃ​ទី​១៧ កញ្ញា ២០១៨ ត្រូវ​បាន​គេ​មើលឃើញ​ថា ការ​ដេញ​នោះ​មិន​មាន​តម្លាភាព​នោះ​ទេ សង្ស័យ​ត្រូវ​ទឹកតែ ។ ព្រោះថា មាន​ក្រុមហ៊ុន​ជា​ច្រើន​មក​ជុំ​គ្នា​ទាំង​ខាងក្រៅ និង​ខាងក្នុង តែ​ក្នុង​គម្រោង​នីមួយ​ៗ​មាន​ក្រុមហ៊ុន​តែ​ចំនួន​៣​ប៉ុណ្ណោះ​បាន​ចូលរួម​ដេញថ្លៃ ព្រោះ​ឃើញ​ចរចា​គ្នា​ឡើង​វៀច​មាត់​។

លោក​ស្រេង លី អភិបាលស្រុក​ក្រូចឆ្មារ​បាន​លើក​ឡើង​ថា ដោយសារ​តែ​មាន​ភាពរ​ញ៉េ​រ​ញៃនោះ ទើប​រូប​លោក​បាន​បិទទ្វារ ដើម្បី​ដេញថ្លៃ​សម្រាប់​គម្រោង​ផ្លូវ​ចំនួន​២​ខ្សែ រូប​លោក​ចង់បាន​ការ​ដេញថ្លៃ​មាន​ភាព​សុចរិត​ទៀងត្រង់ និង​តម្លាភាព ដែល​ទាំងនេះ​នឹង​នាំ​មក​នូវ​ការ​សន្សំ​ថវិកាជាតិ​ផង​ដែរ ។ ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​ដែល​ដេញថ្លៃ​បាន​សម្រាប់​គម្រោង​នីមួយ​ៗ​ត្រូវ​មានគុណ​ភាព​ស្រប​តាម​ស្តង់ដារ និង​ល័ក្ខខ័ណ្ឌ​ដែល​មាន​ក្នុង​សៀវភៅ​នោះ ។

លោក​ស្រេង លី អភិបាលស្រុក​ក្រូចឆ្មារ​បន្ត​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​បាន​ធ្វើ​កំណែទម្រង់​ជា​បន្ត​បន្ទា
ប់ ស​ម្តៅ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​រីក​ចម្រើន​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ ប្រសិនណាបើ​ក្រុមហ៊ុន​ដែល​បាន
មក​ចូលរួម​ដេញថ្លៃ​នាំ​គ្នា​យក​តែ​ទឹកតែ​នោះ រូប​លោក​នឹង​មាន​វិ​ប្ប​សារី​ខ្លាំង​ណាស់ ហើយ​រូប​លោក​ចង់
ឃើញ​ការ​ប្រកួតប្រជែង​គ្នា​ពិតប្រាកដ ។ សម្រាប់​ក្រុមហ៊ុន​ដែល​ដេញ​បាន​ហើយ​នោះ សូម​ធ្វើ​ឲ្យ​បាន ជាប់​ល្អ​ជៀសវាង ក្រោយ​ពី​យក​គ្រឿងចក្រ​ចេញ​មិន​បាន​ប៉ុន្មាន​ក៏​ខូច​ទៅ​វិញ សូមកុំ​ឲ្យ​មាន​ពេល​នោះ​ពលរដ្ឋ​នឹង​នាំ​គ្នា​រិះគន់​ដល់​លោក​មេឃុំ​មិន​ខាន ។

លោក​សយ ទូច នាយករង​ទីចាត់ការ​វិនិយោគ​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​គម្រោង​ទាំង​២​ខាងលើ​នេះ​រូប
លោក​នឹង​ចុះ​ទៅ​ពិនិត្យ​ថា តើ​ការ​ធ្វើ​នោះ​ទៅ​តាម​បច្ចេកទេស​ដែរ ឫ​យ៉ាងណា កន្លង​មក​នូវ​ពេល​ដែល
បាន​ចុះ​ជួប​ជាមួយនឹង​លោក​មេឃុំ​ក៏​បាន​ស្នើ​សុំ​មក​រូប​លោក ដោយ​សុំ​ពន្យា​ពេល​សាងសង់​ផ្លូវលំ​អូស
បន្លាយ​ដល់​ខែមិថុនា ដោយ​គ្រាន់តែ​ធ្វើ​រួច​បាន​២​ទៅ​៣​ស​ប្តា​ហ៍​ទឹកទន្លេ​មេគង្គ ឡើង​មក​លិច​ទាំងនេះ
មិន​អាច​ទទួលយក​បាន​នោះ​ទេ ។ ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ