ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​៤​លើក​)​ស្លាប់ ប្រុស​៦​នាក់ របួសធ្ងន់ ប្រុស​២​នាក់ របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨​កើតឡើង​៧​លើក​(​យប់​៤​លើក​)​ស្លាប់ ប្រុស​៦​នាក់ របួសធ្ងន់ ប្រុស​២​នាក់ របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ :​ល្បឿន​៣​លើក​ស្លាប់​២​នាក់​,​ មិន​គោរព​សិទ្ធិ​១​លើក ​ស្លាប់​១​នាក់​,​ មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៦​នាក់ : ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៤​នាក់​) ។
គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១២​គ្រឿង ក្នុង​នោះ​មាន : ម៉ូតូ​៨​គ្រឿង​, រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : រាជធានី​ភ្នំពេញ​២​លើក ស្លាប់​១​នាក់​, ខេត្តកណ្តាល​២​លើក ស្លាប់​២​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​១​នាក់​, ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​៤៧៥៧​គ្រឿង​(​ម៉ូតូ​៥៤%), មធ្យោបាយ​ល្មើស​១០៦៥​គ្រឿង​(​ម៉ូតូ​៧៥%), អប់រំ​៤១៦​គ្រឿង​(​ម៉ូតូ​៣៥%),​ មធ្យោបាយ​ពិន័យ​៦៤៩​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១៨​ខែកញ្ញា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២៥៨៨​គ្រឿង​,​អប់រំ​១៦៧​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣១៥​គ្រឿង​(​មួក​២០២​គ្រឿង​, កញ្ចក់​៩៤​គ្រឿង​, ស្រវឹង​៧​គ្រឿង​, ផ្សេង​ៗ១២​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ