ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ​ពេក​ដល់​ថ្នាក់ Ronaldo ទ្រាំ​សឹង​មិន​បាន​ចង់​ឃើញ​កូនប្រុស​ក្លាយជា​តារា​ឆ្នើម​ដូច​ខ្លួន

5 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ក្លិប​សេះបង្កង់ Juventus កីឡាករ​ឆ្នើម Cristiano Ronaldo សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​  បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ឃើញ​កូនប្រុស​របស់​ខ្លួន​ដើរ​តាម​គន្លង​ជា​កីឡាករ​បាល់ទាត់​អាជីព​ដូច​រូប​ខ្លួន ក្រោយ​ពី​សង្កេត​ឃើញ​ថា កូនប្រុស​មាន​ចំណាប់អារម្មណ៍ និង​ឧស្សាហ៍​លេង​បាល់ទាត់…

ខ្សែប្រយុទ្ធ​ក្លិប​សេះបង្កង់ Juventus កីឡាករ​ឆ្នើម Cristiano Ronaldo សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​  បាន​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ឃើញ​កូនប្រុស​របស់​ខ្លួន​ដើរ​តាម​គន្លង​ជា​កីឡាករ​បាល់ទាត់​អាជីព​ដូច​រូប​ខ្លួន ក្រោយ​ពី​សង្កេត​ឃើញ​ថា កូនប្រុស​មាន​ចំណាប់អារម្មណ៍ និង​ឧស្សាហ៍​លេង​បាល់ទាត់ ។​

ក្មេង​ប្រុស រ៉ូ​ណា​ល់​ដូ ជូ​នៀ (Ronaldo Junior) ចាប់ផ្ដើម​លេច​ឈ្មោះ​នៅ​លើ​ទំព័រ​កាសែតក្រោយ​​​ពីសា​ម៉ី​ខ្លួន​មានឱកាស​បង្ហាញ​ទេព​កោសល្យ​បាល់ទាត់​នៅ​តាម​ទីកន្លែង​នានា​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​បានឃើញ និង​ជា​ចុង​ក្រោយ​នេះ​ក៏​បាន​ទាត់​បញ្ចូល​ទី​ចំនួន​៤​គ្រាប់​ឲ្យ​ក្លិប Juventus ក្នុង​អាយុ​៩​ឆ្នាំ ខណៈ​ឪពុក (Cristiano Ronaldo) ទើបតែ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ជា​លើក​ដំបូង​ពេល​ប៉ះ​ក្រុម Sassuolo ក្រោយ​ពី​ចាក​ចេញពី​អធិរាជ​ស Real Madrid រួច​មក ។​

​ដោយសារ​តែ​ឃើញ​សមត្ថភាព​ដ៏​ខ្ពស់​របស់​កូន​ធ្វើ​ឲ្យ Ronaldo ស៊ូទ្រាំ​មិន​បាន​ក្នុង​ការ​ចង់​ឃើញ​កូនប្រុស​ដើរ​តាម​គន្លង​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា «​គេ​ពេញចិត្ត​លើ​ការ​ប្រកួត​ដូចដែល​ខ្ញុំ​នៅ​ក្មេង​វ័យ ថែម​ទាំង​មាន​ភាព​តប់ប្រមល់​នៅ​ពេល​ចាញ់​គូប្រកួត ប្រាកដ​ណាស់​គេ​នឹង​ដូច​រូប​ខ្ញុំ​នៅ​ពេល​បាន​ធំ​ដឹងក្ដី​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ