ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​គ្រឿង​ពន្លះ​គ្នា​ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​នៅ​ក្នុង​ទឹ​ស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ នៅ​ក្នុងភូមិ​ពោធិ៍​ពា​ន្វ…

ខេត្តកំពង់ធំ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយនឹង​ម៉ូតូ​នៅ​ក្នុង​ទឹ​ស​ដៅ​ផ្ទុយ​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ នៅ​ក្នុងភូមិ​ពោធិ៍​ពា​ន្វ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១E-៥៤០៦ បើកបរ​ដោយ​ឈ្មោះ ហ៊ុន ចក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តា​មុ​ី ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​របួសធ្ងន់ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ ធុន​C១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ងួ​ន ខុ​ម ភេទ​ប្រុស អាយុ​៦១​ឆ្នាំ នៅ​ភូមិ​តា​ព្រៃ ឃុំ​ពង្រ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​ហ្សុ៊យ​គី​ស្មាស់ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​កូរ៉េ ធុន​C100 បើកបរ​ដោយ​បុរស ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី​ស្មាស់​ បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​បើកបរ​មិន​ប្រកាន់​ស្តាំ ទៅ​បុក​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​នៅ​លើ​ផ្លូវ​អាទិភាព​របស់​គេ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​វាស់វែង​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ