ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាំ​ចិត្ត​ពេក បវរកញ្ញា​រូប​នេះ​បកអាក្រាត​ខ្ទេច​គ្មាន​សល់ បែរជា​ផ្ទុះ​រឿង​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន

ទី​ភា្ន​ក់​ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា បវរកញ្ញា​រូប​ស្រស់​ប្រចាំ​រដ្ឋ​មី​ស៊ី​ហ្គេ​ន បាន​ធ្វើ​អត្ថាធិបាយ​លើ​ការ​បង្ហាញខ្លួន​ក្នុង​វេទិកា​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៩ កាលពី​ស​ប្ដា​ហ៍​កន្លង​មក ដោយ​បកអាក្រាត​ពី​ចំណាត់ការ​ចែកចាយ​ទឹក​ស្អាត​នៅ​ក្នុង​ក្រុង​ផ្លី​ន ជា​ស្រុក​កំណើត​របស់​ខ្លួន ។​ ​នាង អេ​មី​លី ស៊ី​យ៉ូ​ម៉ា…

ទី​ភា្ន​ក់​ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា បវរកញ្ញា​រូប​ស្រស់​ប្រចាំ​រដ្ឋ​មី​ស៊ី​ហ្គេ​ន បាន​ធ្វើ​អត្ថាធិបាយ​លើ​ការ​បង្ហាញខ្លួន​ក្នុង​វេទិកា​ប្រកួត​បវរកញ្ញា​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៩ កាលពី​ស​ប្ដា​ហ៍​កន្លង​មក ដោយ​បកអាក្រាត​ពី​ចំណាត់ការ​ចែកចាយ​ទឹក​ស្អាត​នៅ​ក្នុង​ក្រុង​ផ្លី​ន ជា​ស្រុក​កំណើត​របស់​ខ្លួន ។​

នាង អេ​មី​លី ស៊ី​យ៉ូ​ម៉ា បេ​ក្ខ​នារី​តំណាង​ឲ្យ​រដ្ឋ​មី​ស៊ីហ្គេ​ន បាន​បញ្ជាក់​ថា «​ខ្លួន​មក​ពី​រដ្ឋ​ដែល​មានទឹក​៨៤​ភាគរយ​ជា​ទឹក​ស្អាត ប៉ុន្តែ​ពលរដ្ឋ​ទាំងអស់​បែរជា​គ្មាន​ទឹក​ស្អាត​ប្រើ​» និង​បាន​ទទួល​ការ​សាទរ​យ៉ាង​កុះករ​ពី​ទស្សនិកជន ។​

​បញ្ហា​ដែល​នាង​បាន​លើកយក​បញ្ហា​ទឹក​មក​ដោះស្រាយ ព្រោះ​ទឹក​ស្អាត​មាន​កង្វះខាត ហើយ​ទឹក​ដែល​បាន​ចែក​ជូន​ពលរដ្ឋ​ប្រហែល​១០០.០០០​គ្រួសារ​មាន​លាយឡំ​សារធាតុពុល មិន​អាច​បរិ​ភោគ ឬ​ប្រើប្រាស់​បាន ។​ ​អាច​និយាយ​បាន​ថា ទឹក​មិន​ស្អាត​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​បាន​ស្លាប់​បាត់បង់​ជីវិត​ចំនួន​១២​នាក់ ។​

​ទោះបីជា​មាន​ដំណោះស្រាយ​បញ្ហា​បាន​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​អ្នកស្រុក​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​២០២០ ទើប​មានការ​ប្តូរ​ទុយោ​ទឹក​ដែល​មាន​លាយឡំ​ពីសារ​ជាតិពុល​បាន ធ្វើ​ឲ្យ​អ្នកស្រុក​ភាគច្រើន​មានការ​មិន​ពេញចិត្ត រួម​ទាំង​រូប​នាង​ផង​ដែរ ។​

​នាង ស៊ីយ៉ូ​ម៉ា បាន​ត្រិះ​រិះ​ពី​រឿង​នេះ​បាន​ច្រើន និង​តទៅ​នឹង​រៀបរាប់​លើ​រឿងរ៉ាវ​លើ​វេទិកា​បវរកញ្ញា​អា​មេ​រិ​ក ដោយ​បញ្ជាក់​ថា «​ខ្លួន​មាន​ក្ដី​រំភើប​បាន​ក្លាយជា​តំណាង​របស់​រដ្ឋ​មី​ស៊ីហ្គេ​ន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ