ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់តាំង​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ដាក់​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជំនួយ​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ដាក់​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជំនួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ខេត្តកណ្តាល ។

នេះ​បើ​តាម​សេចក្តីសម្រេច​របស់​គណៈ​ចិ​ន្ត្រៃ​យ៍​គណបក្ស​ប្រជាជន​កម្ពុជា ។ យោង​តាម​សេចក្តីសម្រេច​ចុះ​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ​ប្រការ​១​បាន​សម្រួល​ភារកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន ពី​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តកណ្តាល​ព្រោះ​មាន​ភារកិច្ច​ទទួល​បន្ទុក​ដឹកនាំ​ការងារ​គណបក្ស​នៅ​ទូ​ទាំង​ប្រទេស ។

ប្រការ​២​បាន​ចាត់តាំង​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តកណ្តាល​ជំនួស​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ និង​ប្រការ​៣​ឲ្យ​ស្ថាប័ន​គណបក្ស​ដែល​ពាក់ព័ន្ធ​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តកណ្តាល​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ត្រូវ​ប្រតិបត្តិ​តាម​សេចក្តីសម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ