ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ស្វាយ​​ប៉ាក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ ២០១៨ និង​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥៤​កញ្ចប់ ព្រមទាំង​ដាវ​ចំនួន​មួយ​ដើម​។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ ២០១៨ និង​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៥៤​កញ្ចប់ ព្រមទាំង​ដាវ​ចំនួន​មួយ​ដើម​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន ម្នាក់​ឈ្មោះ ឌឹ​ន យ៉ាំ​ង​ហ្សើ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម មានមុខ​របរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ ចំណែក​​ម្នាក់​ទៀត​ឈ្មោះ​មាន រិ​ត ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ជា​អ្នក​ជួញដូរ​ថ្នាំ​ញៀន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ។

តាម​របាយការណ៍​បឋម​របស់​នគរបាល​ប៉ុស្តិ៍​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ សមត្ថកិច្ច នគរបាល​ក៏
បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឌឹ​ន យ៉ាំ​ង​ហ្សើ កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា នៅ​ចំណុច​ក្រុម​ទី​៧ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​នោះ​ក៍បាន​សារភាព​ថា ថ្នាំ​ញៀន​នោះ​ខ្លួន​បាន​ទិញ​ពី​ជនសង្ស័យ​ម្នាក់ ហើយ​សមត្ថកិច្ច​ក៏​បន្ត​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ​មាន រិ​ត នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៥២​កញ្ចប់ និង​ដាវ​កែ​ច្នៃ​ចំនួន ១ ។

តាម​ប្រភព​ពី​នគរបាល​បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូលដ្ឋាន បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​ថ្នាំ​ញៀន​ចំនួន​៥៤​កញ្ចប់​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ