ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ ! តែ​មួយប៉ប្រិចភ្នែក​សោះ​លេប​ត្របាក់​អស់​សល់​តែ​គ្រោងឆ្អឹង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ត្រឹមតែ​មួយប៉ប្រិចភ្នែក​ផ្ទះ​១​ខ្នង​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​សល់​តែ​គ្រោងឆ្អឹង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្តី ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ។ តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តកំពង់ធំ ៖ ត្រឹមតែ​មួយប៉ប្រិចភ្នែក​ផ្ទះ​១​ខ្នង​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​សល់​តែ​គ្រោងឆ្អឹង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ក្តី ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ថា ផាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ មឿ​ន ច្រិ​ប អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ផ្ទះ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង​ខាងលើ​មាន​ទំហំ ៦​ម៉ែត្រ x ៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង រួម​ជាមួយ​មាសប្រាក់​មួយ​ចំនួន និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ត្រូវ​បាន​អគ្គី​ភ័យ​ត្របាក់​យក​អស់​គ្មាន​សល់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ខាងលើ​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ក្រោយ​ពេល​ឆេះ​រួច​នៅ​រសៀល​ថ្ងៃ​ដដែល​គេ​សង្កេត​ឃើញ​វត្តមាន​លោក អ៊ុត វណ្ណ​រ៉ា អភិ​បា​ស្រុក​ប្រាសាទ​សំបូរ និង​សហការី​នៃ​អនុ​សាខា​កាកបាទក្រហម​ស្រុក ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគ បរិភោគ សម្ភារ​ជាមួយនឹង​ថវិការ​មួយ​ចំនួន​ចុះ​ទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ខាងលើ និង​បាន​លើកទឹកចិត្ត​ដល់​ជន​រង​គ្រោះ សូម​ឲ្យ​ខិតខំ​តស៊ូ​រកស៊ី​តទៅ​ទៀត កុំ​អស់សង្ឃឹម​ឲ្យ​សោះ ឆេះ​តែ​ផ្ទះ​ម៉ែ​ន​ពិតតែ​ជីវិត​នៅ​ត្រូវ​តែ​តស៊ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ