ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូរ​ចូល​គ្រប់កន្លែង ចាប់​មិន​ចេះ​អស់​សោះ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ និង​កម្លាំង​ការិយាល័យ​ការពារ​និង អន្តរាគមន៍ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន…

ខេត្តសៀមរាប ៖ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ និង​កម្លាំង​ការិយាល័យ​ការពារ​និង អន្តរាគមន៍ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ស្ថិត​នៅ​ចំណុច​លើ​ដងផ្លូវ ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុងសៀមរាប​ ខេត្ត
សៀមរាប រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ ខាងលើ​ឈ្មោះ​ហួត ឡេ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ (​ជា​អ្នករក្សា​ទុក ជួញដូរ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) មាន​ទីលំនៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​១៤​កញ្ចប់ ឧបករណ៍​ប្រើប្រាស់ និងសំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ