ខេត្តស្វាយរៀង ៖ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលប្រធានក្រុមបក្សឃុំខ្សែត្រ ចំនួន៦១៦នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ និងមានតំណាងរាស្ត្រ ប្រធានគណបក្សស្រុក ឃុំ ក្រុមការងារចុះជួយស្រុកកំពង់រោទិ៍ ជាច្រើនរូបចូលរួម ។ កម្មវិធីសំណេះសំណាលនេះធ្វើនៅថ្ងៃទី១២ ឧសភា ២០១៣ វេលាម៉ោង៨ព្រឹក ។
លោកពេជ សុវណ្ណ ប្រធានគណបក្សស្រុកកំពង់រោទិ៍ បានអានរបាយការណ៍ជូនអង្គពិធីថា សមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកំពង់រោទិ៍ គិតមកដល់ថ្ងៃនេះមានចំនួន៣៥.៥៣៣នាក់ ស្រី១៨.៧៤៥នាក់ ស្មើនឹង៧៤,៩២% ធៀបជាមួយអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការចុងក្រោយឆ្នាំ២០១២ សម្រាប់ប្រើនៅពេលបោះឆ្នោតឆ្នាំ២០១៣ ។ ដោយឡែកនៅតាមឃុំក្នុងចំណោមឃុំរទាំង១១ នៅទូទាំងស្រុកយើងមានឃុំចំនួន៦ ដែលមានសមាជិកលើសពី៧៥% ឡើងក្នុងនោះក៏មានឃុំខ្សែត្រផងដែរ ។ នៅពេលនេះឃុំខ្សែត្រ មានសមាជិកសរុបចំនួន៦.៣៤៩នាក់ ស្រី៣.៤០៨នាក់ ស្មើនឹង៧៨,១៨% ៕
ចែករំលែកព័តមាននេះ