ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​ក្មេង​ស្ទាវ​បើក​​រថយន្ត​ដេញ​បុក​គ្នា​​យ៉ាងអនាធិបតេយ្យ​​បង្ក​ការភ្ញាក់​ផ្អើល​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​បាន​បើក​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​យ៉ាង​អនាធិ​បតេយ្យ​​ បណ្តាល​ឱ្យ​ប៉ះ​រថយន្ត​ប្រជា​ពលរដ្ឋ​រង​ការ​ខូចខាត ។ ហេតុ​ការណ៍​ក្រុម​ក្មេង​ស្ទាវ​បើក​រថយន្ត​​ដេញ​បុក​គ្នា​យ៉ាង​អនាធិបតេយ្យ​នេះ​បាន​​កើត​ឡើង​នា​វេលា​ម៉ោង​៣​និង​១០​នាទី​ថ្ងៃទី​១២ ឧសភា ២០១៣ ​នៅទល់​មុខ​​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ។

ប្រភពព័ត៌​មាន​បាន​ឱ្យ​ដឹង​​​រថយន្ត​​ទាំង​២​គ្រឿង​បាន​ជិះដេញ​បុកគ្នា​រហូតមក​ចំណុច​កើត​ហេតុ​ក៏​​បុក​រថយន្ត​បាឡែន​របស់​ប្រជា​ពលរដ្ឋ​ បណ្តាល​​ឱ្យ​បែក​កង់​មុខ​ផ្នែក​ខាង​ស្តាំ​ ។ ប្រភព​បន្ត​ថា គេឃើញ​រថយន្ត​ឡិចស៊ីស RX330 បើក​ដេញ​បុករ៉ង់រ៉ូវែរ ក្រោយ​ពេល​កើត​រថយន្ត​ទាំង​២​គ្រឿង​នៅ​តែ​បន្ត​ដេញ​បុក​គ្នា ហើយ​រថយន្ត​ម៉ាក​រ៉ង់រ៉ូវែរ បានធ្លាក់កាងមុខ​​មាន​​​​ស្លាក​លេខ​​នៅ​នឹង​កន្លែង​កើត​ហេតុ បន្ទាប់​ពី​បុក​កាមរី​បាឡែន ហើយ​រថយន្ត​ទាំង​២​នៅ​តែ​បន្ត​ដេញ​បុក​គ្នា។ សមត្ថ​កិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ និង​​តាម​ឃាត់​ខ្លួន​ ៕