ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ដានយន្តហោះមួយ ​ពេល​បារាំង​វាយប្រហារ​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី-​ស៊ី​រី​ ៖ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៨ ​កញ្ញា ​ថា យន្ត​ហោះ​​រុ​ស្ស៊ី​១​គ្រឿង​ជាមួយ​មនុស្ស​ជិះ ​ក្នុង​នោះ​១៤​នាក់​បាន​បាត់​ពី​អេ​ក្រង់​រ៉ា​ដា ពីលើ​ប្រទេស​​ស៊ី​រី ​ខណៈ​កងទ័ព​អ៊ី​ស្រា​អែ​ល​ និង​បារាំង…

ប្រទេស​រុ​ស្ស៊ី-​ស៊ី​រី​ ៖ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បាន​រាយការណ៍​នា​ថ្ងៃ​ទី​១៨ ​កញ្ញា ​ថា យន្ត​ហោះ​​រុ​ស្ស៊ី​១​គ្រឿង​ជាមួយ​មនុស្ស​ជិះ ​ក្នុង​នោះ​១៤​នាក់​បាន​បាត់​ពី​អេ​ក្រង់​រ៉ា​ដា ពីលើ​ប្រទេស​​ស៊ី​រី ​ខណៈ​កងទ័ព​អ៊ី​ស្រា​អែ​ល​ និង​បារាំង ធ្វើការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​​បណ្ដា​គោលដៅ​នៅ​ស៊ីរី​។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​និយាយ​ថា សហរដ្ឋអាមេរិក​គិត​ថា យន្តហោះ​កង្ហា​ធុន​IL-20 នោះ​ត្រូវ​បាញ់​ធ្លាក់​ដោយ​កាំភ្លើង​ធំ​ការពារ​អាកាស​របស់​រដ្ឋាភិបាល​ស៊ី​រី​ជា​សម្ព័ន្ធ​មិត្ត​ក្រុង​មូ​ស្គូ​។

នៅ​ក្រុង​មូ​ស្គូ​ក្រសួង​ការពារ​ប្រទេស​ថ្លែង​ថា ​យន្តហោះ​នេះ​ហោះ​ត្រឡប់​មក​កាន់​មូល​ដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី ​HMEYMIM​ វិញ​ ពេល​បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា វេលា​ម៉ោង​២៣​ម៉ោង​​នៅ​ក្រុង​មូ​ស្គូ​។ ហើយ​​យន្តហោះ​ស្ថិត​នៅ​ពីលើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ​ចម្ងាយ​ប្រមាណ​​ជា​៣៥​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ស៊ី​រី​ពេល​បាត់​ពី​អេ​ក្រង់​រ៉ា​ដា​។

​ក្រសួង​នេះ​បាន​​គូសបញ្ជាក់​ថា ​ដាន​នៃ​យន្តហោះ​ IL-20 បាន​បាត់​ពី​អេ​ក្រង់​រ៉ា​ដា​ត្រួត​ពិនិត្យ​អាកាស ពេល​មានការ​វាយប្រហារ​របស់​យន្តហោះ​អ៊ី​ស្រា​អែ​ល​ធុន ​F-16​ ចំនួន​៤​គ្រឿង លើ​បណ្ដា​ទីតាំង​ស៊ីរី​ក្នុង​ខេត្ត​ LATTAQUIE​។

​ទន្ទឹម​នឹង​នេះ​រ៉ា​ដា​ត្រួតពិនិត្យ​អាកាស​រុ​ស្ស៊ី ចាប់​ឃើញ​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​នានា​ចេញ​ពី​នាវា​ពិឃាត​បារាំង​ ANVERGNE ​ក្នុង​តំបន់​នោះ​។ ​វាសនា​របស់​មនុស្ស​១៤​នាក់​ ស្ថិត​ក្នុង​យន្តហោះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។​ ប្រតិបត្តិការ​ជួយ​សង្គ្រោះ​រៀបចំ​ធ្វើ​ចេញពី​មូល​ដ្ឋាន ​HMEYMIM៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ