ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​នៅ​ក្នុង​លោក​នេះ​ទីពឹង​បាន​តែ​មួយ​គ្រា

5 ឆ្នាំ មុន

ទីពឹង​នៅ​ក្នុង​លោក​នេះ រក​ភាព​មាំមួន​មិន​បាន​ឡើយ ព្រោះ​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​លោក​នេះ​ពិសេស​គឺ​សេចក្ដីសុខ វា​ជា​រឿង​ដែល​បាន​បន្លំ​ភ្នែក បន្លំ​ទឹកចិត្ត​យើង​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ មិន​បានជា​ទីពឹង​សម្រាប់​ជីវិត​ជា​រៀង​រហូត​ឡើយ ។ ទីពឹង​ភរិយា ស្វាមី ឬ​ទីពឹង​កូន…

ទីពឹង​នៅ​ក្នុង​លោក​នេះ រក​ភាព​មាំមួន​មិន​បាន​ឡើយ ព្រោះ​អ្វី​ដែល​កើតឡើង​នៅ​ក្នុង​លោក​នេះ​ពិសេស​គឺ​សេចក្ដីសុខ វា​ជា​រឿង​ដែល​បាន​បន្លំ​ភ្នែក បន្លំ​ទឹកចិត្ត​យើង​គ្រប់​គ្នា​តែ​ប៉ុណ្ណោះ មិន​បានជា​ទីពឹង​សម្រាប់​ជីវិត​ជា​រៀង​រហូត​ឡើយ ។

ទីពឹង​ភរិយា ស្វាមី ឬ​ទីពឹង​កូន ចៅ​ទាំងឡាយ​ក៏​មិនមែន​ជាទី​ពឹង​ដ៏​ពិតប្រាកដ​ដែរ ព្រោះ​សេចក្ដី​ប្រែប្រួល​ទៅ​នៃ​សត្វ​និង​សង្ខារ​តែងតែ​កើត​មាន​ជា​និច្ច ដូច្នេះ​គ្មាន​អ្វី​ដែល​អាច​នឹង​ការពារ​មិន​ឲ្យ​មានការ​ប្រែប្រួល​នៅ​ក្នុង​របស់​អស់ទាំង​នោះ​បាន​ឡើយ​។ សេចក្ដី​ប្រែប្រួល​វា​នឹង​កើតជា​ប្រាកដ​ចំពោះ​វត្ថុ​ដែល​យើង​កំពុង​តែ​ទីពឹង​នោះ​ឯង ម្ល៉ោះហើយ​វត្ថុ​អស់ទាំង​នោះ​ទៅ​ជា​បង្ក​ឱ្យ​យើង​យក​ជាទី​ពឹង​លែង​បាន ។

រ៉ឺ​ម៉ក ម៉ូតូ ឡំ​ប្រឺ​តា ឡាន​ជាដើម មិនមែន​មាន​ន័យ​ថា​យក​ជាទី​ពឹង​មិន​បាន​នោះ​ទេ តែ​វា​មិន​បាន​ជាប់​រហូត​ដល់​ជាតិ​មុខ​ទៀត ដល់​ពេល​ដល់​វេលា​វា​ក៏​វិនាស រលាយ​រលុប​ទៅ​ឯង​ៗ។ មាន​មនុស្ស​ជា​ច្រើន ដែល​បាន​ខកចិត្ត​អស់សង្ឃឹម​ចំពោះ​វត្ថុ​ដែល​ធ្លាប់តែ​សង្ឃឹម តែ​បែរជា​មិន​បានជា​ទីពឹង​ទៅ​វិញ ធ្វើ​ឱ្យ​ជន​ពូក​ខ្លះ​ទ្រាំ​មិន​បាន​ក៏​សឹងតែ​ឆ្កួត​វង្វេង​លែង​យល់​ដឹង​ខុស​ត្រូវ​ក៏​មាន នេះ​ក៏​មក​ពី​មិន​បាន​យល់​ពី​លក្ខណៈ​ពិត​នៃ​សាមញ្ញ​ធម៌ ។

ទីពឹង​ដ៏​ពិតប្រាកដ ដែល​មិនមែន​ក្លែងក្លាយ មិន​បោកប្រាស់​ដល់​សត្វ​ទាំងឡាយ​ក្នុង​លោក គឺ មាន​តែ​ព្រះធម៌​មួយ​ប៉ុណ្ណោះ ព្រោះ​ព្រះធម៌ គឺជា​មហា​សំពៅ​ដឹក​ចម្លង​សត្វ​ទាំងឡាយ ដាក់​ដល់ត្រើយ​សុខ​ដ៏​ពិតប្រាកដ ។

សេចក្ដីសុខ ដែល​កើតឡើង​ពី​ការ​បាន​នូវ​ព្រះធម៌​ជាទី​ពឹង គឺជា​សេចក្ដីសុខ​ដ៏​ពិតប្រាកដ មិន​ធ្វើ​ឲ្យ​អ្នក​នោះ​ខកចិត្ត​អស់សង្ឃឹម ឬ​សោកស្ដាយ​អ្វី​ឡើយ នេះ​ជា​សេចក្ដី​ពិត​មិនមែន​ជា​ការ​ក្រ​ឡៃ ។