ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​កំពុង​ត្រូវការ​ពលករ​បន្ថែម​សម្រាប់​បម្រើ​ការ​ក្នុង​វិស័យ​នេសាទ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ក្នុង​ពេល​ថ្មី​ៗ​នៃ​ក្រសួង​ការងារ​ថៃ​បាន​សម្រេច​ជួល​ពលករ​អន្តោ​ប្រវេសន៍​បន្ថែម​តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ។ វា​ជា​កត្តា​ជំរុញ​មួយ​ដល់​វិស័យ​នេសាទ​របស់​ប្រទេស​ថៃ​ដែល​បាន​ជួប​ប្រទះ​បញ្ហា​កង្វះ​ពលកម្ម ។ តាំងពី​រដ្ឋាភិបាល​ចេញ​វិធានការ​លើ​ពលករ​អន្តោប្រវេសន៍​ខុសច្បាប់​មក ចំនួន​ពលករ​អន្តោ​ប្រវេសន៍​ក្នុង​វិស័យ​នេសាទ​បាន​ធ្លាក់​ចុះ​ពី​១១​ម៉ឺន​នាក់​មក​ស្មើ​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ ។…

ទីក្រុង​បាងកក ៖ ក្នុង​ពេល​ថ្មី​ៗ​នៃ​ក្រសួង​ការងារ​ថៃ​បាន​សម្រេច​ជួល​ពលករ​អន្តោ​ប្រវេសន៍​បន្ថែម​តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ។ វា​ជា​កត្តា​ជំរុញ​មួយ​ដល់​វិស័យ​នេសាទ​របស់​ប្រទេស​ថៃ​ដែល​បាន​ជួប​ប្រទះ​បញ្ហា​កង្វះ​ពលកម្ម ។

តាំងពី​រដ្ឋាភិបាល​ចេញ​វិធានការ​លើ​ពលករ​អន្តោប្រវេសន៍​ខុសច្បាប់​មក ចំនួន​ពលករ​អន្តោ​ប្រវេសន៍​ក្នុង​វិស័យ​នេសាទ​បាន​ធ្លាក់​ចុះ​ពី​១១​ម៉ឺន​នាក់​មក​ស្មើ​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ ។ ការ​​ជួល​ពលករ​ក្រោម​ប្រព័ន្ធ MoU​គឺជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ទាំង​៣​ដែល​ក្រសួង​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលកម្ម ។

វិធានការ​ពីរ​ទៀត​រួម​មាន ការ​ពន្យារពេល​សុពលភាព​នៃ​ប័ណ្ណ​អនុញ្ញាត​ការងារ​ប្រមាណ​២​ឆ្នាំ សម្រាប់​ពលករ​អន្តោប្រវេសន៍​១,១​ម៉ឺន​នាក់ ដែល​មាន​ប័ណ្ណ​ការងារ​ពួក​គេ​នឹង​ផុត​សុពលភាព​នៅ​ចុងខែ​នេះ ខណៈ​ដែល​វិធានការ​មួយទៀត​គឺ​អនុញ្ញាត​ឲ្យ​ពលករ​អន្តោ​ប្រវេសន៍​ដែល​មាន​លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ធ្វើ​ដំណើរ​ផ្សេង​ៗ​ឲ្យ​ចុះ​ឈ្មោះ​ធ្វើការ​ក្នុង​វិស័យ​នេសាទ​ក្នុង​រយៈពេល​១​ឆ្នាំ ។

បញ្ហា​កង្វះ​ពលកម្ម​នេះ​ជា​លទ្ធផល​នៃ​ការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល​លើ​ការ​គ្រប់គ្រង​ពល​ករ​អន្តោប្រវេសន៍ និង​ការ​ជួញដូរ​មនុស្ស ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេសាទ​ដែល​ខុសច្បាប់ មិន​រាយការណ៍ និង​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​។

ក្រសួង​ការងារ​ថៃ​ចង់​ឲ្យ​ពលករ​អន្តោប្រវេសន៍​ចូល​មក​កាន់​ប្រទេស​ខ្លួន​តាម​ប្រព័ន្ធ​MoU ព្រោះ​វិធានការ​នេះ​ធានា​ថា​ពលករ​បរទេស​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ភ្នាក់ងារ​រដ្ឋ​ប៉ុន្តែ​ប្រព័ន្ធ​នេះ​មិន​ដែល​ជោគជ័យ​ទេ ព្រោះតែ​ការ​ដាក់​សម្ពាធ​ពី​អាជីវករ ។

អាជីវករ​ក្នុង​វិស័យ​នេះ​ចង់​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពលករ​អន្តោប្រវេសន៍​ចុះ​ឈ្មោះ​ចូល​​មក​ធ្វើការ​បាន​គ្រប់ពេល ព្រោះ​ពួក​គេ​អះអាង​ថា ពលករ​នេសាទ​ភាគច្រើន​បោះបង់​ការងារ​ចោល​ភ្លាម​ៗ​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ស្វែងរក​ពលករ​ថ្មី​។ ដោយហេតុ​ដូចនេះ អាជីវករ​ខាង​លើ​តែងតែ​ងាក​ទៅ​រក​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទៅ​វិញ ។

យោង​តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​លោក Sansern Kawekamnerd បាន​និយាយ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ថា លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ផ្តល់​គោល​ការណ៍​ណែនាំ​ដល់​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលករ​ក្នុង​វិស័យ​នេសាទ ។

លោក Sensern បាន​និយាយ​ថា យោង​តាម​លោកនាយក​រដ្ឋមន្ត្រី បញ្ហា​នេះ​ត្រូវ​តែ​ដោះ​ស្រាយ​ភ្លាម​ៗ ព្រោះ​ប្រទេស​ថៃ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំមុខ​ក្នុង​វិស័យ​នេសាទ​លើ​ពិភពលោក ដែល​ទទួល​បាន​ប្រាក់​ចំណូល​ជា​ច្រើន​ពី​វិស័យ​នេះ ។

លោក​បាន​បន្ត​ថា ព្រោះតែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​ថៃ​ត្រូវការ​ពលករ​ប្រមាណ​៥,៣​ម៉ឺន​នាក់​ក្នុង​វិស័យ​នេសាទ ប្រទេស​នេះ​ត្រូវ​តែ​ពឹងផ្អែក​លើ​ពលករ​ដែល​មក​ពី​ប្រទេស​ជិតខាង ព្រោះ​ប្រជាជន​ថៃ​មិន​ចាប់អារម្មណ៍​នឹង​ការងារ​ដូច្នេះ​ឡើយ ។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា លោកនាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​ជម្រើស​៣​ក្នុង​គោល​ការណ៍​​ណែនាំ​របស់​លោក​។ ជម្រើស​ទី​១ គឺ​ឲ្យ​ប្រទេស​ថៃ​បន្លាយពេល​សុពលភាព​នៃ​សា​លិខិតអនុញ្ញាត​ការងារ​របស់​ពលករ​អន្តោប្រវេសន៍​ដែល​កំពុង​តែ​ធ្វើការ​ក្នុង​វិស័យ​នេះ​។

ជម្រើស​ទី​២ គឺ​ឲ្យ​ប្រទេស​ថៃ​ទទួលយក​ពលករ​បន្ថែម​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ជម្រើស​ទី​៣​គឺ​ប្រទេស​ថៃ​អនុញ្ញាត​ឲ្យ​ពលករ​អន្តោប្រវេសន៍​ដែល​ធ្វើការ​ក្នុង​វិស័យ​ដទៃ​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ដាក់​ពាក្យ​ធ្វើការ​ក្នុង​វិស័យ​នេសាទ​វិញ ។

ប្រទេស​ថៃ មាន​ពលករ​អន្តោប្រវេសន៍​ប្រមាណ​១,១​ម៉ឺន​នាក់​ទៅ​ហើយ​ក្នុង​វិស័យ​នេសាទ ដែល​មាន​សា​លិខិតអនុញ្ញាត​ការងារ​ផុត​សុពលភាព​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ខាង​មុខ​នេះ ហើយ​សា​លិខិត​នេះ​អាច​ត្រូវ​បាន​ពន្យារពេល​បាន​២​ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ ២០២០ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​មី​យ៉ា​ន់​ម៉ា​បាន​ព្រមព្រៀង​ថា​នឹង​ផ្គត់ផ្គង់​ពលករ​ប្រមាណ ៤​ម៉ឺន​នាក់​ទៅ​កាន់​ប្រទេស​ថៃ​ផង​ដែរ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​នេះ ។

លើស​ពី​នេះ​ទៀត ពលករ​ដែល​ធ្វើការ​ក្នុង ​វិស័យ​ដទៃ​ដែល​មាន​លិខិតឆ្លងដែន​ផ្លូវការ លិខិត​ឆ្លងដែន​បណ្តោះអាសន្ន លិខិតបញ្ជាក់ និង​លិខិត​ធ្វើ​ដំណើរ​ផ្សេង​ៗ​ទៀត​ដែល​នៅ​មាន​សុ​ពុល​ភាព អាច​ដាក់​ពាក្យសុំ​ធ្វើការ​ក្នុង​វិស័យ​នេសាទ​បាន​មួយ​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ