ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់គ្រាន់ឃើញឆ្អឹងខ្មោច…រត់ទៅ​ភ្លាម

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​មនុស្ស​ម្នាក់​​នៅ​ក្នុង​ព្រៃ កាលពី​ម៉ោង០២ និង៤៥​រសៀល​ថ្ងៃ​ទី​១៧​ កញ្ញា ស្ថិត​នៅ​ចំណុច​ទឹក​ធ្នឹម ​​ក្នុងភូមិ​គោ​គរ​ការ ឃុំ​ដូន​បា…

​ខេត្តបាត់ដំបង​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​មនុស្ស​ម្នាក់​​នៅ​ក្នុង​ព្រៃ កាលពី​ម៉ោង០២ និង៤៥​រសៀល​ថ្ងៃ​ទី​១៧​ កញ្ញា ស្ថិត​នៅ​ចំណុច​ទឹក​ធ្នឹម ​​ក្នុងភូមិ​គោ​គរ​ការ ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គ្រោងឆ្អឹង​សាកសព​នោះ​ ត្រូវ​បាន​កុមា​រា​ឈ្មោះ ​ជា សៀង​ហៃ ភេទ​ប្រុស ​អាយុ​១១​ឆ្នាំ រស់នៅ​ចំណុច​ទឹក​ធ្នឹម​ភូមិ​គោករ​ការ ឃុំ​ដូន​បា ជា​អ្នក​ប្រទះ​ឃើញ​គ្រោងឆ្អឹង​នោះពេល​ដើរ​ឃ្វាលគោ​។សមត្ថកិច្ច​និយាយ​ថា ក្រោយ​ពី​ប្រទះ​ឃើញ​ឆ្អឹង​ខ្មោច​នោះ កុមា​រា​រូប​នេះ​ក៏​បាន​ទៅ​រាយ​ការ​ណ៍ជូន​ក្រុម​ប្រឹក្សា​​ឃុំ​ដូន​បា រួច​ក៏​បាន​នាំ​គ្នា​​ទៅ​ពិនិត្យ​គ្រោងឆ្អឹង​នោះ​​ភ្លាម​ៗ​​ដែរ​។​

​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា បើ​តាម​ការ​ពិនិត្យ​គ្រោងឆ្អឹង​សាក​សព​នោះ ទំនង​អាច​ស្លាប់​រយះ​ពេល​២​ទៅ​៣​ឆ្នាំ​កន្លង​មក​ហើយ​។ លោក​បាន​ប្រាប់​ថា គេ​មិន​ទាន់​ដឹង​
ថា គ្រោងឆ្អឹង​នោះ​ប្រុស​ឬ​ស្រី​នោះ​ទេ មាន​អាយុ​ប៉ុន្មាន ហើយ​ស្លាប់​ដោយសារ​អ្វី​នោះ​ដែរ​។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​មិន​ទាន់​មាន​ប្រជាពលរដ្ឋ​ទៅ​សួរនាំ ឬ ប្រកាស​រក​សាច់ញាតិ​ដែល​ពាក់ព័ន្ធ​នឹង​សាកសព​ដែល​សល់​តែ​គ្រោងឆ្អឹង​នេះ​ដែរ​។ បន្ទាប់​ពី​ពិនិត្យ មន្ត្រី​មូលដ្ឋាន​បាន​ប្រមូល​ឆ្អឹង​កប់​ទុក​នៅ​កន្លែង​កើតហេតុ​នោះ ដើម្បី​រង​ចាំ​ក្រែង​មាន​សាច់ញាតិ​ទៅ​ទ​ទូល​យក​គ្រោងឆ្អឹង​ទៅ​បូជា​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​​

អត្ថបទសរសេរ ដោយ