ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​អាសន្នរោគ​ឆ្លង​​កំពុង​រាលដាល​​ស្លា.ប់​២៨​នាក់

5 ឆ្នាំ មុន

ប្រទេស​ហ្ស៊ី​ម​បា​វេ ៖ យោង​តាម​តុល្យការ​ថ្មី​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា​ ២០១៨​នេះថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អាសន្នរោគ​នៅ​ប្រទេស​ហ្ស៊ីម​បា​វេ  បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​២៨​នាក់​ហើយ​។​ ក្រសួង​នោះ​ក៏​ប្រកាស​ដែរ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ថ្មី​ប្រឆាំង​ជំងឺ​នោះ ខណៈ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ចាស់​លែង​មាន​ប្រសិទ្ធ​ភាព ។…

ប្រទេស​ហ្ស៊ី​ម​បា​វេ ៖ យោង​តាម​តុល្យការ​ថ្មី​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា​ ២០១៨​នេះថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​អាសន្នរោគ​នៅ​ប្រទេស​ហ្ស៊ីម​បា​វេ  បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​២៨​នាក់​ហើយ​។​ ក្រសួង​នោះ​ក៏​ប្រកាស​ដែរ​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ថ្មី​ប្រឆាំង​ជំងឺ​នោះ ខណៈ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ចាស់​លែង​មាន​ប្រសិទ្ធ​ភាព ។

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នោះ​កើត​មាន​នា​ខែកញ្ញា​នេះ ហើយ​រដ្ឋាភិបាល​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុងរ​ដ្ឋធានី​ហា​រ៉ា​រេ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​៣.០០០​នាក់​មក​។​ រីឯ​រដ្ឋមន្ត្រី​សុខាភិបាល​ហ្ស៊ីម​បា​វេ លោក​ OBADIAH MOYO​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ យើង​ឈាន​ទៅ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក​ប្រភេទ​ទី​២ ​គឺ ​AZITHROMYCIN ក្រោយ​ការ​ប្រើ​ថ្នាំ​ប្រភេទ​CIPROFLOXACIN និង CEFTRIAXONE ​លើ​អ្នកជំងឺ​ពុំ​មាន​ប្រសិទ្ធភាព​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ