ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ពិតជា​អស្ចារ្យ ដោយ​មហាជន​នៅ​ទូ​ទាំង​ប្រទេស​កោតសរសើ​រស្ញប់ស្ញែង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ថ្វី​ត្បិត​តែ​កើតមក​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​ក៏​យុវជន​ម្នាក់​នេះ​មិន​រួញរា​នឹង​ការងារ​នោះ​ឡើយ គឺ​គាត់​បាន​ខិតខំ​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ គួរ​ឲ្យ​កត់សម្គាល់ ។ ពេល​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គាត់​មាន​មោទនភាព​ចំពោះ​ខ្លួនឯង និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​មហាជន​នៅ​ទូ​ទាំង​ប្រទេស​ក៏​កោតសរសើ​ស្ញប់ស្ញែង​អំពី​ការ​ខិតខំ និង​ការ​លះបង់​ពេលវេលា​របស់​គាត់​ដែរ…

ខេត្តកំពង់ស្ពឺ ៖ ថ្វី​ត្បិត​តែ​កើតមក​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ​ក៏​យុវជន​ម្នាក់​នេះ​មិន​រួញរា​នឹង​ការងារ​នោះ​ឡើយ គឺ​គាត់​បាន​ខិតខំ​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​រហូត​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ គួរ​ឲ្យ​កត់សម្គាល់ ។ ពេល​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គាត់​មាន​មោទនភាព​ចំពោះ​ខ្លួនឯង និង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​មហាជន​នៅ​ទូ​ទាំង​ប្រទេស​ក៏​កោតសរសើ​ស្ញប់ស្ញែង​អំពី​ការ​ខិតខំ និង​ការ​លះបង់​ពេលវេលា​របស់​គាត់​ដែរ ដែល​ការងារ​នោះ គឺជា​ការ​បង្កើត​ឲ្យ​មាន​ស្នាដៃ​សូន​រូប​របស់​លោក​វេជ្ជបណ្ឌិត​បេ​អា​រិច​ន័​ត​តែ​ម្តង ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បុរស​ម្នាក់​ដែល​មហាជន​បាន​ស្គាល់​គាត់​តាម​រយៈ​ការ​សូន​រូប​បាន​ប្រាប់​ថា​«​គាត់​ឈ្មោះ កា​ម៉​ង់​ដង់ អាយុ​៤១​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាលឺ ខេត្តកណ្តាល លោក​មាន​បងប្អូន​៣​នាក់ ប្រុស​ម្នាក់ ស្លាប់​ម្នាក់ ហើយ​សព្វថ្ងៃ​បងប្រុស​ម្នាក់​រស់នៅ​សហរដ្ឋអាមេរិក​ឯណោះ ។ រាល់ថ្ងៃ​លោក​រស់នៅ​ភូមិ​ត្រពាំង​ព្រលឹត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញ្ញាលឺ ខេត្តកណ្តាល ស្ថានភាព​គ្រួសា គឺ​លោក​មានកូន​៤​នាក់​(​ប្រុស​១ ស្រី​៣) កូន​២​នាក់ ទើបតែ​ជាប់​បាក់​ឌុ​ប​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ កូន​ៗ​គ្មាន​នរណា​ម្នាក់​បាន​ដុ​ង និង​ជំនាញ​ដូច​គាត់​ឡើយ ។

លោក​បាន​ប្រាប់​ថា គាត់​មិន​បាន​ចូល​សាលារៀន​ពី​ជំនាញ​នេះ​ទេ តែ​ដោយសារ​តែ​ចាប់​យករ​បរជា​ជាងចម្លាក់ កសាង​ព្រះ​វិហារ និង​ចេតិយ​នានា​ច្រើន​កន្លែង នៅ​ទូ​ទាំង​ប្រទេស ទើប​ធ្វើ​ឲ្យ​គាត់​អាច​យល់​ដឹង និង​ចេះ​ពី​វិធី​សូន​រូប​នេះ និយាយ​រួម​តាំងពី​ចាប់​យក​អាជីព​នេះ​មក គឺ​រយៈពេល​២០​ឆ្នាំ​មក​ហើយ ។ នៅ​ពេល​ដែល​ដើរ​ធ្វើ​សំណង់​ជាមួយ​បងប្រុស (​បច្ចុប្បន្ន​រស់នៅ​អា​មេ​រិ​ក​) ដោយសារ​ចិត្ត​ស្រលាញ់​ពី​វិស័យ​នេះ ធ្វើ​ឲ្យ​លោ​ករិត​តែ​ត្រងត្រាប់​ស្តាប់​ការ​ពន្យល់​ណែនាំ​ពី​បងប្រុស​រហូត​អាច​ក្លាយ​ខ្លួន​ជា​អ្នក​សូន​រូប​ម្នាក់​ដែល​មហាជន​ទូទៅ​ទទួលស្គាល់​ពី​ស្នាដៃ​របស់​គាត់ ។

លោកា​ម៉​ង់​ដង់​បាន​ប្រាប់​ទៀត​ថា​«​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​មក​លើ​រូប​លោក​នោះ គឺ​ដំបូង​ឡើយ​លោក​បាន​សូន​រូប​របស់​លោក កែម ឡី ដែល​រូប​នោះ​ក្រុម​គ្រួសារ​របស់​គាត់​យក​ទៅ​ទុក​នៅផ្ទះ​ម្តាយ​គាត់​នៅ​តាកែវ ។ នៅ​ពេល​ថ្មី​ៗ​នេះ​ទៀត បន្ទាប់​ពី​ដឹង​ដំណឹង​ថា លោក​វេជ្ជបណ្ឌិត​បេ​អាត​រិច​ន័​រ​ស្ថាបនិក​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា បាន​ទទួលមរណភាព រូប​លោក​ក៏​ចាប់ផ្តើម​សូន​រូប​របស់​លោក​វេជ្ជបណ្ឌិត​តែ​ម្តង ។ ការ​សូន​រូប​នេះ​ឡើង គឺ​ប្រើ​ពេល​៨​ម៉ោង ទើប​លេច​ចេញ​រូបរាង​ឡើង​លោក​បាន​បញ្ជាក់​ថា ក្នុង​ការ​សូន​រូប​រហូត​ដល់​រៀប​ពុម្ព​ចាក់​ជា​ស្ពាន់ គឺ​បានការ​ជួយ​ជ្រោ​ម​ជ្រែ​ម​ពី​សំណាក់​មនុស្ស​២​នាក់​នោះ គឺ​លោក តាន់ គឺ​ម​សួរ និង​លោក​អាចារ្យ​ធំ ។

លោក​កា​ម៉​ង់​ដង់​បាន​បញ្ជាក់​ពី​គោលបំណង​របស់​លោក​ថា ដោយ​មើលឃើញ​ពី​តថភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន​ពី​សន្ទុះ នៃ​ការ​សោកស្តាយ​រូប​លោក​វេជ្ជបណ្ឌិត​ពី​សំណាក់​មហាជន​ទូ​ទាំង​ប្រទេស​អំពី​មរណភាព​របស់​គាត់ ដែល​ជា​អ្នក​លះបង់​ដ៏​ធំធេង​សម្រាប់​កម្ពុជា ជា​ពិសេស​គឺ​កុមារ​តែ​ម្តង​» ។ ការ​ធ្វើ​រូបសំណាក​នេះ​ឡើង ដើម្បី​ទុកជា​និមិត្តរូប​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​កាន់តែ​បាន​យល់ និង​កាន់តែ​ចង​ចាំ​នូវ​អំពើ​ល្អ​របស់​លោក​វេជ្ជបណ្ឌិត​បេ​អាត​រិច​ន័​រ ។ ព្រោះថា សម្រាប់​កុមារ​គាត់ គឺជា​អ្នក​លះបង់​ដ៏​ធំធេង​បំផុត ។

លោក​កា​ម៉​ង់​ដង់​បាន​សំដែង​ពី​អារម្មណ៍​ពិត​របស់​លោក​ថា​« នៅ​ពេល​ដែល​ដឹង​ថា លោក​វេជ្ជបណ្ឌិត​ទទួលមរណភាព គឺ​លោក​មានការ​សោកស្តាយ និង​ក្តុកក្តួល​យ៉ាង​ក្រៃ​លែង ម្យ៉ាង​ដោយ​មើលឃើញ​ពី​សន្ទុះ​នៃ​ការ​សោកស្តាយ​របស់​មហាជន​ទៀត​ផង​នោះ លោក​កាន់តែ​មាន​អារម្មណ៍​ថា ការ​បាត់បង់​រូប​លោក​វេជ្ជបណ្ឌិត​បេ​អាត​រិច​ន័​រ​នា​ពេល​នេះ គឺជា​ការ​បាត់បង់​ទេវតា​ដែល​សង្គ្រោះ​កុមារ​កម្ពុជា​រាប់​លាន​នាក់​នា​ពេល​កន្លង​»​។ «​គាត់​ជា​វីរបុរស​របស់​កុមារ​កម្ពុជា​» ។ កត្តា​ទាំងនេះ​ហើយ​ដែល​បណ្តាល​ឲ្យ​ចិត្ត​របស់​លោក​មាន​កម្លាំង​ក្នុង​ការ​សូន​រូប​ធ្វើ​ពុ​ម្ភ ដើម្បី​ចាក់​រូប​លោក​វេជ្ជបណ្ឌិត​ឡើង ។ រហូត​មក​ដល់​ពេល​នេះ​១៧ កញ្ញា ២០១៨ លោក​បាន​បក​ពុ​ម្ភ​បណ្តើរ​ៗ​ហើយ រួច​នឹង​បន្ត​ចាក់​ស្ពាន់​បន្ត​ទៀត​និយាយ​ដល់​ការ​ចាក់​ស្ពាន់​នេះ លោក​បាន​បញ្ជាក់​ថា មិន​ឲ្យ​លើស​ពី​១០​ថ្ងៃ​ឡើយ គឺ​តាម​ស្ថានភាព​ជាក់ស្តែង ក្នុងអំឡុងពេល​នេះ​មិនយូរ​ឡើយ​នឹង​លេច​ចេញ​រូបសំណាក​លោក​វេជ្ជបណ្ឌិត​បេ​អាត​រិច​ន័​រ​ពី​ស្ពាន់​ជាក់​ជា​មិន​ខាន​ឡើយ ។ តាម​ការ​ពិត​លោក​ចង់​ធ្វើ​រូបសំណាក់​លោក​វេជ្ជបណ្ឌិត​ជា​បន្តបន្ទាប់ ដើម្បី​យក​ទៅ​តម្កល់​ទុក​នៅ​តាម​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា​មិន​ថា នៅ​សៀមរាប ឬ​រាជធានី​ភ្នំពេញ​នោះ​ទេ ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​«​ការ​ដែល​លោក​លើក​ឡើង​ខាងលើ គឺ​គ្រាន់តែ​ចង់​ឲ្យ​មាន​សប្បុរសជន​ជួយ​ជា​សម្ភារ ដើម្បី​ការ​សូន​រូប​នេះ​បាន​សម្រេច​ជោគជ័យ​ជា​បន្ត​ទៀត ដោយ​លោក​ជា​អ្នក​ចេញ​កម្លាំង ម្យ៉ាង​ជៀសវាង​កុំ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មានការ​យល់​ច្រឡំ​វាយប្រហារ​មក​លើ​រូប​ខ្ញុំ​ថា កេង​ចំណេញ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​» និយាយ​រួម​បើ​មាន​អ្នក​ចេញ​សម្ភារ​លោក​ចេញ​កម្លាំង​ក្នុង​ការ​ធ្វើ​ជា​ការ​ស្រេច ។

ចំពោះ​ម្លា​ក់​ដែល​លោក​បាន​សាង​ឡើង​ភាគច្រើន​ធ្វើ​ពី​ស្ពាន់​មាន​ដូច​ជា រូបសំណាក់​សម្តេច​ជួន ណាត ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ រូប​បដិមា​សមណគោត្តម និង​រូបសំណាក​ផ្សេង​ៗ​ជា​ច្រើន​អង្គ​ទៀត ។ ការ​ធ្វើ​នេះ​តែ​លោក​ធ្វើ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។ បើ​និយាយ​ពី​ការ​លះបង់​វិញ គឺ​លោក​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​ក៏​ព្រោះតែ​ចង់​ឲ្យ​មនុស្ស​ជំ​បាន់​ក្រោយ​បានដឹង និង​ស្គាល់​ពី​គំរូ​វីរភាព របស់​លោក​វេជ្ជបណ្ឌិត​ដែល​លោក​បាន​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជួយ​ដល់​កុមារ​កម្ពុជា​រូប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ